ប៉ោយប៉ែត៖ មកទល់ពេលនេះ មានមន្ត្រីគយ និងឈ្មួញធំៗមួយចំនួនរអ៊ួរទាំថា ចរិកគយ គឺដូចៗតែគ្នាហ្នឹងឯង ! គឺស្ទីលគោះថ្លៃបាយចចារ ស្គាល់គ្នាជាដំបូងគឺខ្ពស់ណាស់ គ្រាន់តែថ្លៃបាយ ១ពេល ខារ៉ាអូខេ ១យប់ អស់ជិត ១ម៉ឺនដុល្លារ មិនធម្មតាមែន ។ ហើយបើ គេថាមិនខុស គឺបុគ្គល ហ៊ុយ សុជាតិ ដែលទើបមកពីអនុគយព្រំដែនបាវិតនេះ គឺកំពុងអនុវត្តស្ទីលអំពើពុករលួយតាមគន្លង របស់លោក ឈួន ហៃ ដែលសំបូររឿងអាស្រូវពុករលួយគាបជម្រិតធ្វើបាបកម្ម និងអ្នកក្រីក្ររហូតមានបាតុកម្មនោះ បើគេចាំ មិនភ្លេចទេនោះ ។
តាមការដកហូតលោក ឈួន ហៃ ហើយដាក់លោក ហ៊ុយ សុជាតិ ជំនួសគ្រាន់តែជាការផ្លាស់ប្តូរឱ្យល្អមើលប៉ុណ្ណោះ ហើយលោក ហ៊ុយ សុជាតិ នឹងបន្តប្រព្រឹត្តអំពើពុក រលួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនមិនខុសពី អ្នកមុននោះទេ ការដកហូតតំណែងលោក ឈួន ហៃ គឺដោយសារតែមន្ត្រីគយរូបនេះប្រព្រឹត្តអំពើពុករលួយហួសហេតុ រហូតដល់កម្មករអូស រទេះធ្វើបាតុកម្មប្រឆាំងយ៉ាងពេញបន្ទុក និងមានការវាយកម្ទេចស្នាក់ការការិយាល័យគយក្រុងប៉ោយប៉ែត កាលពីខែឧសភា កន្លងទៅ។
ដូចគ្នាគេមិនរំពឹងទុកថា លោក ហ៊ុយ សុជាតិ ប្រហែលជាមិនហ៊ានធ្វើបាបកម្មករអូសរទេះយ៉ាងកំរោលដូចអ្វីដែលលោក ឈួន ហៃ ប្រព្រឹត្តនាពេលកន្លងមកនោះទេ។ បើទោះបីលោក ហ៊ុយ សុជាតិ បន្តអាជីពពុករលួយពីលោក ឈួន ហៃ ក៏ដោយក៏ត្រូវ មានការយោគយល់ខ្លះៗដល់ប្រជាពលរដ្ឋក្រីក្រជាកម្មករអូសរទេះ ខ្លះផង។
ជាក់ស្តែងក្រោយពេលលោក ហ៊ុយ សុជាតិ ចូលកាន់តំណែងជាប្រធានការិយាល័យគយ និងរដ្ឋាករជំនួសលោក ឈួន ហៃ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥ ភ្លាម រួចមកមជ្ឈដ្ឋាននានាបានវាយតម្លៃថាលោក ហ៊ុយ សុជាតិ នឹងប្រព្រឹត្តអំពើ ពុករលួយបន្តពីលោក ឈួន ហៃ យ៉ាងពេញបន្ទុកជាមិនខាខ ។ ផ្ទុយទៅវិញ ពិតប្រាកដមែន ក្រោយការចូលកាន់តំណែងមិនទាន់បានប៉ុន្មានថ្លៃផង ក៏ស្រាប់តែបែកធ្លាយអំពើពុករលួយ ។ ព្រមទាំងដោះដូរមន្ត្រីព្រោងព្រាតតាមតែទំនើងចិត្តរបស់ ហ៊ុយ សុជាតិ ដោយមិនឆ្លងយោបល់ថ្នាក់លើឡើយ ។
មន្ត្រីបង្ហើបឱ្យដឹងថា ប្រធានការិយាល័យគយ និងរដ្ឋាករក្រុងប៉ោយប៉ែត ពួកគេតែងតែឃុបឃិតប្រព្រឹត្តអំពើពុករលួយ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។ ហើយតែងឃុបឃិតបើកដៃឱ្យ ឈ្មួញនាំចូលទំនិញ គេចពន្ធ ទំនិញខុសច្បាប់ និងកែបន្លំប្រភេទទំនិញ ធ្វើឱ្យរដ្ឋខាតបង់ចំណូលពន្ធរាប់សិបលានដុល្លារក្នុងមួយឆ្នាំៗជ្រកក្រោម ការងារធ្វើមានបានដែលធាតុពិតគេពិនិត្យទៅលើការរស់នៅ និងរឿងអភិរក្សប្រើផ្ទាល់ខ្លួនប៉ុណ្ណោះគេនឹងដឹង។
ជាងនេះទៅទៀត សមត្ថកិច្ចពាក់ព័ន្ធក្នុងក្រុងប៉ោយប៉ែត បានឱ្យដឹងថា ក្រោយពេលទទួលបានតំណែងជាមេគយប្រចាំច្រក ប៉ោយប៉ែតរួចមកលោក ហ៊ុយ សុជាតិ បានពង្រឹងអំណាចដើម្បីប្រព្រឹត្តអំពើពុករលួយប្រមូលលុយឱ្យបក្ខពួកកាន់ងាយស្រួល បិទបាំងអំពើពុករលួយ។ ហើយដែលបញ្ហានេះលោក គុណ ញឹម ដែលជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ គយមិនគួរមើលរំលងសកម្មភាពរបស់មេគយ ហ៊ុយ សុជាតិ នោះទេ ! ។
គួររំលឹកថា កន្លងមកមានសេចក្តីរាយការណ៍ថា អំពើពុករលួយរបស់មន្ត្រីគយនៃច្រកប៉ោយប៉ែត បានធ្វើឱ្យរដ្ឋបាត់បង់ ប្រាក់ចំណូលក្នុងមួយឆ្នាំៗរាប់លានដុល្លារ។ អ្វីដែលគេវាយតម្លៃទុកជាមុនអាចនឹងខ្លាចទៅជាការពិតទាំស្រុង ហើយជំហាន ដំបូងលោក ហ៊ុយ សុជាតិ គឺករណីឃុបឃិតឱ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញខុសច្បាប់ និងកែបន្លំប្រភេទទំនិញ ដើម្បី ប្រមូលលុយធ្វើមានធ្វើបានផ្ទាល់ខ្លួនដែលប្រភពអះអាងថា បង្កទម្លាយព័ត៌មានអាស្រូវទៀត ។