ខេត្តបន្ទាយមានជ័យ ៖ លោក អាត់ ខែម ស្នងការខេត្តបន្ទាយមានជ័យ កំពុងតែល្បីបញ្ច្រាសខ្យល់ប្រឆាំង និងគោល ការណ៍ក្រសួងមហាផ្ទៃល្បីខាងកូរជាមួយបនល្បែងសម្បុកល្បែងបទល្មើស ស្ទើរគ្រប់ប្រភេទប្រមូលលុយខ្មៅបាន យ៉ាងគ្រប់ទឹកពីដៃជើង បក្ខពួកដែលចុះដើរជម្រិតប្រមូលលុយតាមវង់ល្បែងបៀ អាប៉ោង កន្ទុយលេខ សង្វៀន បញ្ជល់មាន់ ឆ្នោតកត់បាល់ ល្បែងប្រភេទអនឡាញ ហ្គេមបាញ់ត្រី យ៉ាងត្រូវប៉ាន់បំផុតរាប់សិបម៉ឺនបាត រាប់ម៉ឺន ដុល្លារ ក្នុង១ខែៗប្រឆាំងនឹងគោលការណ៍ភូមិ-ឃុំសុវត្ថិភាព មិនគួរបើអភិបាលខេត្តបន្ទាយមានជ័យ គោ ស៊ុំសារឿត ត្រជាក់ល្ហឹម និងក្រសួងមហាផ្ទៃ មើលរំលងទង្វើសកម្មភាព និងមហិច្ឆតាផ្តាច់ការក្តោបយកបទល្មើសសេដ្ឋកិច្ចរស់ សម្រាប់តែគ្រួសារនិយមរបស់គាត់នោះទេ ! ។
ប្រភពមន្ត្រីជាន់ខ្ពស់ក្នុងខេត្តនេះមួយរូប បានខ្សឹបឱ្យយើងដឹងទៀតថា លោក អាត់ ខែម មិនត្រឹមតែពូកែ កុហកប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំមួយចំនួនប៉ុណ្ណោះទេ ! សូម្បីតែមនុស្សដែលគាត់ប្រើគេឱ្យក្លាយជាប្រយោជន៍គាត់ ជោគជ័យ ហើយក្តីក៏គាត់ស្នងការរូបនេះ ហ៊ានកុហកភរភូតដែរ ដោយសារគាត់អាងអំណាចជាស្នងការខេត្ត (កូតា CCP)យ៉ាងក្រអឺតក្រទមមើលមិនឃើញមន្ត្រីថ្នាក់ក្រោម ដែលគាត់ប្រើទាល់តែសោះ និងបានធ្វើឱ្យមន្ត្រីថ្នាំងថ្នាក់ជា ច្រើន ។
ជាងនេះទៅទៀត កេរ្តិ៍ឈ្មោះរបស់គាត់ដែលកំពុងតែល្បីល្បាញទាំងខេត្តបន្ទាយមានជ័យនោះ គឺដាក់បក្ខពួក ជាមនុស្សរបស់គាត់ឱ្យកាន់តែប៉ុស្តិ៍កន្លែងខ្លាញ់ក្នុងការក្តោបប្រមូលសេដ្ឋកិច្ចយកទៅធ្វើមានបានផ្ទាល់ខ្លួន និងចែក បក្ខពួក ។ ហើយក៏ដូចជា ល្បីកំពុងចង់បានតំណែងជាអភិបាលខេត្តក្នុងពេលដែលប្រិយភាពរបស់សេដ្ឋី គោ ស៊ុំសារឿត អភិបាលខេត្តបន្ទាយមានជ័យ កំពុងតែរង្គោះរង្គើរឿងពុករលួយប្រុងលក់បេនឡាន និងសួនច្បារទៅឱ្យ ក្រុមឈ្មួញជាបក្ខពួករបស់ខ្លួនហើយត្រូវបានសមាជិកខេត្ត និងក្រុមប្រឹក្សាប្តឹងទៅមហាផ្ទៃឱ្យជួយទប់ស្កាត់នោះ ។
មិនតែប៉ុណ្ណោះជាង ២ឆ្នាំ ដែលលោក អាត់ ខែម ចូលមកកាន់តំណែងជាស្នងការខេត្តស្រុកកំណើតវិញនេះ ថ្វីបើមានការសរសើរខ្លះៗពីអគ្គស្នងការ ប៉ុន្តែគុណវិបត្តិរបស់គាត់ជាមួយសំបុកបទល្មើសសេដ្ឋកិច្ច បទល្មើសសំបុក ល្បែងហ្គេម បៀ អាប៉ោង សង្វៀនជល់មាន់ និងល្បែងភ្នាល់តាមអនឡាយស្អេកស្កះពេញខេត្តដូចជា នៅទីតាំងធំៗ ជ្រកក្រោមកាស៊ីណូ ហូ ហ្វាស្គិនធីង ក្នុងក្រុងប៉ោយប៉ែត និងសណ្ឋាគារសន្តិភាពសែសិន សេរី សោភ័ណ្ឌ ជាដើម គឺសុទ្ធតែជា ទីតាំងបទល្មើសល្បែងភ្នាល់តាមអនឡាយ បៀ អាប៉ោង បញ្ជល់មាន់ ៘ ជាពិសេសដូចជា ល្បែងចាញ់លក់ផ្ទះ លក់គោក្របី ម៉ូតូ ឡានជាដើម ដ៏សំបូរបែបមួយខែ២ដង និង១ថ្ងៃ ៣ដង គឺល្បែងឆ្នោតថៃ និងឆ្នោតយួន ជាដើម នោះ គឺឈ្មួញហ៊ានបង់ឱ្យជំនាញចាប់បង្ក្រាបដូចជា មន្ត្រីប៉េអឹម និងប៉ូលិស ក្នុង១ខែៗរាប់សិបម៉ឺនបាត និងរាប់សិបម៉ឺនដុល្លារ ។ មានន័យបង្កើតចោរកម្ម ចោរលួច ចោរប្លន់ ចោរគាស់ផ្ទះ ប្រឆាំងនឹងគោលការណ៍ភូមិ-ឃុំមានសុវត្ថិភាព យ៉ាងពេញបន្ទុក ហើយមន្ត្រីធំថ្នាក់ឡុះ ក្នុងខេត្តនេះគ្មាននរណាហារស្តីរាយការណ៍ឱ្យមហាផ្ទៃដឹងឮ សោះ ដែលគួរតែអគ្គស្នងការនគរបាលជាតិ ដាក់ការស៊ើបអង្កេតជាបន្ទាន់ផង ។ ដោយ ៖ សេរីភាព