0

ឈ្មោះ តា​ម៉ាន់ ជាមេឈ្មួញដ៏ល្បីនាំ​រថយន្ត​ស៊េរី​ទំនើប​គេចពន្ធ​ចូល​ពី​ថៃ !

​​ថ្មីៗ​មាន​សេចក្តីរាយការណ៍​ថា រថយន្ត​ស៊េរី​ទំនើបៗ បង់ពន្ធ​តិចតួច​បាននិងកំពុង​នាំចូល​ជា​ចំហរ​ពី​ប្រទេស​ថៃ​តាម ច្រកព្រំដែន នៅក្នុង​ខេត្ត​បន្ទាយមានជ័យ តាមរយៈ​មេ​ឈ្មួញ​ដ៏​ល្បី​ម្នាក់​ឈ្មោះ តា​ម៉ាន់ ។​
​មន្ត្រី​គយ​កំពុង​ផ្អែមមាត់​ជាមួយ​បទ​ល្មើស​នៃ​ការ​នាំ​រថយន្ត​ទំនើប​ចូល​ដោយ បន្លំ​ជាមួយនឹង​ការ​មិន​បង់ពន្ធ ។ ហើយ​បាន​ធ្វើ ឱ្យ​កើតមាន​ជនរងគ្រោះ​នៅក្នុង​ទង្វើ​ឃុបឃិត​គ្នា​នេះ គឺ​កើត​ចេញពី​ការទិញ​រថយន្ត​មិន​បង់ពន្ធ​យក​ទៅប្រើ​នោះឯង ។​

​តាម​ប្រភព​ដដែល​បាន​រាយការណ៍​ថា រថយន្ត​ដែល​នាំចូល​ច្រើនជាងគេ គឺ​ប្រភេទ​រថយន្ត​តូយ៉ូតា ដែល​ក្នុង​មួយថ្ងៃៗ​មាន​រថយន្ត​រាប់រយ​គ្រឿង​ត្រូវបាន​នាំ​ពី​ប្រទេស​ថៃ យក​មក​ស្តុក​នៅ​ឃ្លាំង​ក្នុង​តំបន់​ប៉ោយប៉ែត រួច​ទើប​បើក​ទៅ​រាជធានី​ភ្នំពេញ ។ គេ​រាយការណ៍​ថា តា​ម៉ាន់ គឺជា​អ្នក​នាំ​រថយន្ត​ចូល​ផ្តាច់មុខ ដោយ​បង់ពន្ធ​តិចតួច ពីព្រោះ​គាត់​មាន​ទំនាក់ទំនង​ស្អិតល្មូត​ជាមួយ​មន្ត្រី​គ្រប់​ស្ថាប័ន​នៅ ព្រំដែន ។ ប្រភព​បាន​បន្ថែមថា ក្នុង​ចំណោម​រថយន្ត​១០០​គ្រឿង មាន​បង់ពន្ធ​ប្រហែល​៧០​គ្រឿង​ប៉ុណ្ណោះ ។ ៧០​គ្រឿង​នេះ​ក៏​បង់ពន្ធ​មិន​គ្រប់​ភាគរយ​ដែរ ។​

​មិនតែប៉ុណ្ណោះ​ករណី​ខាងលើនេះ បាន​កើតឡើង​យ៉ាង​គំហុក​ក្នុង​រយៈពេល​ចុងក្រោយ ដោយសារតែ​តម្រូវការ​រថយន្ត នៅក្នុង​ផ្ទៃ​ប្រទេស​កើនឡើង ។ ការធូរលុង​របស់​សមត្ថកិច្ច​គយ លាយឡំ​ដោយ​អំពើពុករលួយ ត្រូវ​គេ​អះអាង​ថា ជា​មូលហេតុ ដែល​បណ្តាល​ឱ្យ​តា​ម៉ាន់​អាច​គ្រប់គ្រង​ស្ថានការណ៍​ក្នុង​ការនាំ​រថយន្ត ដោយ​មិនបាច់​បង់ពន្ធ​ចូល​ក្នុង​ផ្ទៃ​ប្រទេស​បាន​ដោយ​ងាយស្រួល ។​

​មាន​មន្ត្រី​លើកឡើងថា តា​ម៉ាន់ មិន​ត្រឹមតែ​ល្បី​នៅ​តំបន់​ព្រំដែន​ភាគ​ខាងលិច​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប៉ុណ្ណោះ​ទេ នៅឯ​កណ្តាល​បេះដូង​រាជធានី​ភ្នំពេញ ក៏​ត្រូវ​អ្នករកស៊ី​ទិញ លក់​រថយន្ត​ស្គាល់​ថា ជា​ជើង​ខ្លាំង​នាំ​រថយន្ត​គេច​មិន​បង់ពន្ធ​ចូល ទៅ​ស្តុក លក់​នៅ​ឃ្លាំង​មួយចំណួន​ដែល​លេខ​ក្រោយ​យើង​នឹង​ចុះផ្សាយ​ជា​បន្ត ៕

11924774_904246036290974_1977615449316448698_n

 

 

 

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com