0

ថោង សុខាំ​ភូ ប្រព្រឹត្ត​អំពើ​ពុករលួយ​ប៉ិន​ភ្នំ​ដាក់​កុងត្រូលជជុះ​យកលុយ​ផ្ទាល់ខ្លួន បដិសេដ​មិន​បាន​ឱ្យ អាជីវករ​បង់លុយ និង​ឡាន​មួយ ១៥០-៣០០​ដុល្លារ តែ​ទទួលស្គាល់​កំហុស​លួច​បង្កើត​កុងត្រូលជជុះ !

រឿងអាស្រូវ​របស់​ពួក​គយ​ធ្វើ​ជា​មេ​គយ​ប្រព្រឹត្ត​អំពើពុករលួយ​របស់​ពួក ​មេ​សាខាគយ ស្ទើរតែ​ទាំងអស់​ហ្នឹង​ក៏ប៉ុន្តែ មាន​មេ​គយ​ខ្លះ គាត់​គិត​ជាតិ​ចេះ​ស៊ី​លួច​គៃបំបាត់​ពន្ធ​រដ្ឋ​ហើយ​មិន​ខ្ចះខ្ជាយ​ដល់​ ថ្នាក់ដាច់​ក្រឡុះ​ពួយ​១​ទំហឹង​លែង​គិត​ពី​ការ ប្រមូល​ពន្ធ​ចូល​រដ្ឋ​ដូចជា ថោង សុខាំ​ភូ ជា​មេ​សាខាគយ​ខេត្ត​បន្ទាយមានជ័យ ដ៏​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ ដាក់​កុងត្រូល​ជ​ជូះ និង​ឃុបឃិត​ឱ្យ​ឈ្មួញ​នាំចូល​ទំនិញ​ខុសច្បាប់ និង​បង់ពន្ធ​មិន​គ្រប់​ជា​ថ្នូរ និង​លុយ​ថ្ងៃ ១​ឡានតូច ៥០-១០០​ដុល្លារ និង​ចំពោះ​ឈ្មួញ​តូ​តាច​ចូល​ហ៊ុន​គ្នា​បង់លុយ​ខែ​ឱ្យ​មេ​សាខាគយ ១៥០-៣០០​ដុល្លារ​-៥០០​ដុល្លារ តាម​ប្រភេទ​ឡានតូច​ឡានធំ​គ្រប់ទឹក​ត្រូវប៉ាន់​បំផុត ។​

​គេ​គណនា​មេ​ គយ ថោង សុខាំ​ភូ តាំង​ពី​ចេញ​ពី​មេ​គយ​ស្រែអំបិល​ទៅកាន់​ជា​មេ​សាខាគយ​ប្រចាំ​ខេត្ត​ បន្ទាយមានជ័យ​វិញ នោះ ចំនួន​ប៉ុន្មាន​ខែ​ប៉ុន្មាន​ឆ្នាំ​មកហើយ ។ ហើយ​បើ​គេ​ដឹង​ក្រុម​ឈ្មួញ​នាំ​ទំនិញ​គេច​ពន្ធ​ចូលមក​ពី​ថ្ងៃ​តាម​ផ្លូវ​ អន្តរជាតិ​ខ្លះ និង​តាម ច្រករបៀង ៩០% ស្មើ​ឱ្យ​ជាង ២០០​នាក់ ឈ្មួញ​នោះ​ហើយ​គុណ​លុយ​ខែ ២០០ ឈ្មួញ​នោះគេ និង​ដឹងថា លុយ​ដែល​គាត់ ប្រមូល​បាន​ប៉ុន្មាន​ប្រចាំឆ្នាំ​ប្រចាំ​ខែ​មកនេះ​គេ​សួរ​ថា តើ​យក​ទៅ​ណា​អស់ ។ បញ្ហា​ពុករលួយ​បែបនេះ​គេ​ពុំ​ទាន់​និយាយ​ពី​ការ ឃុបឃិត​បង់ពន្ធ​តាម​ប​បេមាត់​ដូចដែល​គេ​ថា​ឱ្យ​តែ​ខ្សែ​មា សាច់ញាតិ ឬ​ធំ​ខាងលើ គឺ​បង់​ត្រឹមតែ ១០%-៣០%​ប៉ុណ្ណោះ ទុក ៣០% បង់​ចូល​ហោប៉ៅ​ផ្ទាល់​មេ​គយ ៣០% ទុក​ធ្វើ​សេដ្ឋី​ផ្ទាល់ខ្លួន និង​វិធ​ទ្សនា​ធ្វើឱ្យ​ទំនិញ​ឡើងថ្លៃ​បញ្ចុះ​ថ្លៃ​តាម​ទំនើងចិត្ត និង​១០%​ទៀតថា ទុក​បង់​ចូលបក្ស​ស្រេច​ជា​បង្អែក​ការពារ​ក្រុម​អ៊ុក​ឡុក​ចាប់​ទំនិញ​ផ្តេស និង​រត់ការ​ផ្លូវ​បញ្ហា​បង្អែក​រឹង​បែបនេះ គេ​សួរ​ថា តើ​នរណា​មក​ហ៊ាន​ចាប់​បង្ក្រាប​បាន​ចំពោះ​ទំនិញ​ខុសច្បាប់​ចេញពី​ចង្វែកដៃ​ គយ​នោះ ។​

​ឧទាហរណ៍​ជាក់ស្តែង ប្រសិន​ជា​ទំនិញ​ដែល​គ្មាន​ខ្សែ​ធំ និង​ខ្នងបង្អែក​ប្រសិន​ហ៊ាន​លោតឆ័ត្រ និង​ត្រូវ​បណ្តាញ ថោង សុខាំ​ភូ រាយការណ៍​ឱ្យ​ជញ្ជក់​ឈាម​តាម​ដងផ្លូវ​ដូច​បិសាច​ជញ្ជក់​ឈាម ឬ​ចាប់​បង្ក្រាប​ថត​ដាក់​ទូរទស្សន៍​ឡង់​សេបុង​យកស្នា​ដៃគយ​ល្អ តែម្តង ។​

​ ផ្ទុយទៅវិញ ចំពោះ​រឿង​គយ​ក្រុម​ថោង សុខាំ​ភូ ឱ្យ​រថយន្ត​ឈ្មួញ​ដាក់​ខែ ដាក់​ថ្ងៃ​បង់​ចូល​ផ្ទាល់​ហោប៉ៅ​គយ និង​គៃបំបាត់​ពន្ធ រដ្ឋ ឬ​លួច​ពន្ធ​រដ្ឋ​នៅ​ចំណុច​ផ្លូវ ៥០ ក្នុងភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉េត តម្រូវ​ឱ្យ​អាជីវករ​ដែល​ដឹក​ទំនិញ​ទាំងនោះ ត្រូវ​ពាក់​តែ​ស្លាក​លេខ​ខាងមុខ ដោះ​ខាងក្រោយ​ចេញ ពេល​ធ្វើដំណើរ​មក​ដល់​ចំណុច​ខាងលើ​ដោយ​មិន​ចាំបាច់​ឈប់​ទេ គ្រាន់តែ​ញាក់​ភ្លើង​២​ដង មាន​អ្នក​ចាំ​កត់​ចំនួន​ឡាន​ទុក​ហើយ រីឯ​អាជីវករ​ដែល​បង់​ចំនួន​ក្បាល​ឡាន​គឺ​ត្រូវ​ដោះ​ស្លាក​លេខ ទាំងមុខ ទាំងក្រោយ​ចេញ ឬ​ត្រូវ​ពាក់​ស្លាក​លេខ​ទាំងមុខ​ទាំងក្រោយ ដើម្បីឱ្យ​គេ​ងាយ​ចំណាំ​នោះ គឺ​កើតមាន​ដុះ​ស្លែ​យូរ​ឆ្នាំ​មក ហើយ ម៉ូ​ដឺ​ផា​ប៉ះ​របស់​គយ​បន្ទាយមានជ័យ​។ ហើយ​បើ ចំពោះ​រថយន្ត​ណា​ដែល​បាន​ធ្វើតាម​អ្វី​ដែល​គយ​ប្រាប់ គឺ​នឹង​ត្រូវបាន​កម្លាំង​របស់​គយ​បើករថយន្ត​ប្រដេញ​ចាប់​ពេញ​ដងផ្លូវ​ជាតិ បើ​រឹង​រុស​គឺ​ចាប់​រថយន្ត​បញ្ជូន​ទៅ​សាខា​ខេត្ត ដើម្បី​ផាកពិន័យ​រថយន្ត​១​គ្រឿង ៥០០​ដុល្លារ​តែ​ម្តង Sic​។​

​ ផ្ទុយទៅវិញ​ឆ្លើយតប​ទៅ​នឹង​ការលើកឡើនេះ លោក ថោង សុខាំ​ភូ ប្រធាន​សាខាគយ និង​រដ្ឋ​ករ​ខេត្ត​បន្ទាយមានជ័យ បាន​ទូរស័ព្ទ​មក​បំភ្លឺ​ថា ការចោទប្រកាន់​នេះ ពុំមែន​ជា​ការពិត គ្មាន​ហេតុផល និង​មូលដ្ឋាន​ច្បាស់លាស់​ទេ គឺ លោក​គ្មាន​គោល ការណ៍​ណា​ឱ្យ​អាជីវករ​បង់ពន្ធ​ដាក់​ខែ​នោះ​ទេ​។​

​ដោយឡែក មេ​គយ ថោង សុខាំ​ភូ ក៏​បាន​ទទួលស្គាល់ ចំពោះ​ចំណុច​ផ្លូវ​៥០ លោក​ថា គឺជា​កន្លែង​សំចត​របស់​គយ​ចល័ត ព្រោះ​កាល​មុន​ធ្វើ​ជា​គណៈកម្មការ​បង្ក្រាប ហើយ​ចំណុច​នេះ​ក៏​មិនមែន លោក​ទើប​ដាក់​ប៉ុស្តិ៍​ដែរ ។ មានន័យ​ប្រឆាំង និង​អភិបាលខេត្ត​ឱ្យ​ដក​ចេញ និង​បានន័យថា គឺ​កុងត្រូល​នេះ​កើតមាន គឺ​មាន​យូរហើយ​ព្រោះ​ពី​មុន​មាន​២​ទៅ​៣​កន្លែង គឺ​សាលា​ក្រហម និង​ផ្លូវ​៥០ ពេលនេះ​លោក​ពង្រួញ​ឱ្យមាន​តែ​១​កន្លែង​។ ចំពោះ​ការលើកឡើង​របស់​អាជីវ​ក​រថា ទំនិញ​បង់ពន្ធ​រថយន្ត​រួចហើយ ត្រូវ​បង់លុយ​ក្រៅពី​២០​ទៅ​៤០​ម៉ឺន​រៀល​ទៀត គឺ​គ្មាន​ទេ សូម​ខាង​ព័ត៌មាន​ទៅ​សួរ​អាជីវករ​នោះ ឱ្យ​ច្បាស់​ទៅ​។  ​តែ​អាជីវករ​ថា ពិតជា​មាន​មែន គឺ​បង់​ឱ្យ​ក្រុម​គយ​បើ​មិន​ជឿ​ចង្អុលមុខ​ក៏​បាន​ដែរ ។​

​ប្រភព​ អាជីវករ​ម្នាក់ ជា​អ្នក​ដឹក​ទំនិញ​ពី​ជាយ​ដែន​ប៉ោយប៉ែត ទៅ​លក់​នៅ​ខេត្តសៀមរាប បាន​សម្រេចចិត្ត​ផ្អាក​ឈប់​រកស៊ី​មួយ រយៈ ព្រោះ​ដោយសារ​លោក​រកស៊ី​មិនសូវ​បាន ដោយសារ​គយ​ផ្លូវ​៥០ ភូមិ​កូនដំរី តម្រូវឱ្យ​បង់​ខែ​ក្នុង​១​រថយន្ត​១៥០​ដុល្លារ បើ​អ្នក​បង់​ក្បាល​ឡាន​១​ជើង​១០​ដុល្លារ​(៤​ម៉ឺន​រៀល​)​។ រាល់ថ្ងៃ គយ​ប្រើ​យុទ្ធសាស្ត្រ​ឱ្យ​បង្កើត​ក្រុម​មាន​ម្នាក់ ជា​តំណាង សម្រាប់​ប្រមូល​លុយ​ឱ្យ​គេ​មុន​រៀងរាល់​ដើមខែ ក្រៅពីនេះ​នៅ​តាម​ផ្លូវជាតិ​លេខ​៦ ក្នុង​ខេត្ត​សៀមរាប ៣​កន្លែង​ទៀត ក៏​បង់​អីចឹង​ដែរ ធ្វើឱ្យ​ពួក​លោក​ដែលជា​អាជីវករ​រកស៊ី​កំប៉ិកកំប៉ុក​រត់​មិន​រួច ទើប​សម្រេចចិត្ត​ឈប់​រកស៊ី ។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​ដ៏​រសើប​នេះ អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក គោ​ស៊ុំ សារឿ​ត បាន​មានប្រសាសន៍ថា លោក​មិន​បានដឹង ថា មាន​គយ​ចល័ត​ខេត្ត​ដាក់​កុងត្រូលជជុះ​ទេ លោក​នឹង​ឱ្យ​មន្ត្រី​ចុះ​ស្រាវជ្រាវ​បើ​ពិត​លោក​នឹង​មាន​វិធានការ​ឱ្យ​ដក​ ចេញ​ជា បន្ទាន់​។​

​គួររំលឹកថា កន្លង​ទៅ​លោក គោ​ស៊ុំ សារឿ​ត ធ្លាប់​ឱ្យ​គយ​ដាក់​កន្លែង​ផ្លូវ​៥០ គឺ​គោលបំណង​ទប់ស្កាត់​រាល់​ការ​លួច​នាំ​ចូល​ទំនិញ គេច​ពន្ធ​តាម​ច្រករបៀង​របស់​ឈ្មួញ តែ​លោក​បាន​បញ្ជា​ឱ្យ​ដក​ចេញ​ជាង​កន្លះ​ឆ្នាំ​ហើយ ចំពោះ​ការ​លួច​ដាក់​កុងត្រូល ដែល​គ្មាន​ការអនុញ្ញាត​ពី​អាជ្ញាធរ គឺជា​កុងត្រូល​ខុសច្បាប់ ឬ​ហៅ​ថា កុងត្រូលជជុះ ។​

​ជុំវិញ​ករណី​មេ​ គយ​មាន​ចេតនា​គៃបំបាត់​ពន្ធ​រដ្ឋ​ធ្វើ​មានបាន​ផ្ទាល់ខ្លួន និង​បក្ខពួក​នេះដែរ ជា​ការឆ្លើយតប លោក ស៊ុម ចាន់​គា មន្ត្រី​សម្របសម្រួល​សិទ្ធិមនុស្ស​អាដហុក​ប្រចាំ​ខេត្ត​បន្ទាយមានជ័យ បាន​ចាត់ទុកថា ការតម្រូវ​ឱ្យ​អាជីវករ​បង់ លុយ​ខែ​របស់ គយ​ច​ល័យ​ខេត្ត​ចំណុច​ផ្លូវ​៥០ គឺជា​អំពើ​ខុសច្បាប់ អង្គភាព​ប្រឆាំង​អំពើរ​ពុករលួយ គួរតែ​ត្រួតពិនិត្យ​លើ​មន្ត្រី​គយ​ដែល​ឈរ ជើង​ចំណុច​ខាង​លើ​ផង និង​មេ​សាខាគយ ថោង សុខាំ​ភូ ព្រោះ​វា​ប៉ះពាល់​ដល់​ចំណូល​រដ្ឋ ប៉ះពាល់​ដល់​ការអភិវឌ្ឍន៍​ជាតិ បើ​មាន​មន្ត្រី​ខិលខូច​ទទួល​លុយ​ជា​ខែ​ជា​ថ្ងៃ ឃុបឃិត​ឱ្យ​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ​តាម​អំពើ​ចិត្ត​គ្មាន​ការបង្ក្រាប បែបនេះ វា​ជា​អំពើ​គៃ​លួច​ពន្ធ​រដ្ឋ​ទាំង​ស្រុង​ហើយ​។ ហើយ​ដែល​បញ្ហា​នេះ​មិន​គួរ ឬ​ក៏​គួរតែ​មេ​ប្រតិភូ​គយ​គុណ ញឹម និង​រដ្ឋមន្ត្រី​សេដ្ឋកិច្ច អូន ព័ន្ធមុន្នីរ័ត្ន និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ មិន​ត្រូវ​ព្រងើយកន្តើយ​នោះទេ ! ជៀសវាង​គំរូ​អាក្រក់​ដដែលៗ គួរតែមាន វិធានការ​ក្តៅ​ដាក់​បុគ្គល​ព្រហើន​នេះ​ចេញពី​តំណែង​ទៅ ។​

​ប្រភព ​ពី​ក្រុម​អាជីវករ​រកស៊ី​បង់ពន្ធ​ស្របច្បាប់ បាន​បង្ហើប​ឱ្យដឹងថា ពួកគាត់​ពិតជា​ពិបាក​រកស៊ី​ខ្លាំង ព្រោះ​ត្រូវ​បង់ពន្ធ​ច្រើន ចំណាយ​ពេល​ឱ្យ​គយ​ត្រួត​ពិនិតឯ​កសារ​ក៏យូរ ទំនិញ​ទៅ​លក់​លើ​ទីផ្សារ​មិន​ទាន់​ពេលវេលា រីឯ​ក​ឈ្មួញ​រកស៊ី​គេច​ពន្ធ​វិញ​ពេល​នេះ​មុខរីក​ដូច​គ្រាប់​ជី ព្រោះ​ឈ្មួញ​ទាំងនេះ​គេ​បង់​លុយ​ជា​ខែ និង​បង់​គិត​ក្បាល​ឡាន មិនចាំបាច់​ត្រួត​ឈប់​ឱ្យ​គយ​រុះរើ​ទំនិញ និង​ពិនិត្យ​ឯកសារ​នោះ​ទេ ៕

d

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com