ខេត្តក្រចេះ៖ ប្រភពពីឈ្មួញនិងមន្ត្រីនិយាយថា ក្នុងមួយថ្ងៃៗប្រភេទឡានយីឌុបដឹកទំនិញត្រូវបានផ្ទេរជាប្រចាំនៅច្រកត្រពាំងស្រែ-វ៉ាលឺ ដែលទំនិញទាំងនោះ សុទ្ធតែបង់ពន្ធនាំចូលខ្ពស់ ហើយផលិតនៅក្នុងប្រទេសចិន ដែលគេដឹងថា លោក នាង វណ្ណា អតីតជា មេគយច្រកទ្វារត្រពាំងស្រែ-វ៉ាលឺ និងបច្ចុប្បន្នជាមេសាខាគយខេត្តក្រចេះថ្មី នូវតែមានអំណាចក្នុងការបញ្ជា និងបង្កើតឱ្យ មាន អំពើពុករលួយដោយសារតែទំនិញខ្លះមិនបានបង់ពន្ធនាំចូល ព្រោះតែក្រុមមេឈ្មួញទាំងនោះ សុទ្ធសឹងជាម៉ូយចាស់ ត្រូវដងត្រូវផ្លែ ជាមួយនឹងលោក នាង វណ្ណា នោះ ។ ដូច្នេះអំណាចជាមេសាខាគយយ៉ាងណាក៏ដោយក៏គាត់អាចនូវតែមាន សិទ្ធិក្នុងការបញ្ជាទៅឱ្យមេគយច្រកទ្វារត្រពាំងស្រែ-វ៉ាលឺ ជួយសម្រួលឯកសារសម្រាប់ការចុះប្រតិវេទន៍គយទៅជាឯកសារ ទំនិញវិនិយោគជាផលិតផលក្នុងស្រុក ហើយពន្ធអាករជាបន្ទុករបស់រដ្ឋដដែល ។
តាមមន្ត្រីបាននិយាយផងដែរថា ក្នុងមួយខែៗ លោក នាង វណ្ណា រកសំណូលបានរាប់ម៉ឺនដុល្លារ សម្រាប់ការត្រួតពិនិត្យឯកសារចុះប្រតិវេទន៍ទៅលើទំនិញវិនិយោគនាំចូល និងទំនិញនាំចូលបង់ពន្ធតែប៉ុណ្ណោះ កាលនៅជាអតីតមេគយច្រកទ្វារត្រពាំងស្រែ-វ៉ាលឺ លុះមកក្លាយជាមេសាខាហើយអំណាចរកលុយក្រោមតុរបស់គាត់ក៏នៅ តែមានឥទ្ធិពលទៅលើច្រកនោះ និងច្រកដ៏ទៃទៀតយ៉ាងមានប្រសិទ្ធភាពលើសមុនទៅទៀត ។
បើយោងតាមរបាយការណ៍ពីអ្នករត់ការទំនិញ ព្រោះក្នុងមួយឯកសារៗអ្នករត់ការត្រូវចំណាយប្រាក់យ៉ាងតិចពី ៧០ ទៅ ១០០ដុល្លារ បង់សម្រាប់មន្ត្រីគយផ្នែកចុះលេខ ។ ហើយមន្ត្រីគយផ្នែកត្រួតពិនិត្យ អនុប្រធានគយ ក៏បង់ត្រូវឱ្យលោក នាង វណ្ណា ផ្ទាល់ដែលជាមេគយ ។ ចំណែកឯប្រពន្ធរបស់លោក នាង វណ្ណា ដែលជាប្រធានគយនេយ្យ គឺយកតម្លៃច្រើន ចំពោះសេវាក្រោមតុ ដែលគេហៅថា អំពើពុករលួយក៏ល្បីមិនធម្មតាផងដែរ ។
មន្ត្រីប្រភពទម្លាយថា លោក នាង វណ្ណា ត្រូវបានចំណាយប្រាក់ក្នុងមួយខែៗយ៉ាងច្រើនបែងចែកមកថ្នាក់លើ និងបែង ចែកសម្រាប់ក្រុមមន្ត្រីគយដែលគាត់បានប្រើប្រាស់ក្នុងការប្រមូលប្រាក់មិនប្រក្រតីទោលើឯកសារចុះប្រតិវេទន៍គយដើម្បីជា ខែលទប់តំណែងឡើងថ្មីៗ ។
គេបានរាយការណ៍មកថា ច្រកត្រពាំងស្រែ-វ៉ាលឺ បច្ចុប្បន្នត្រូវបានចរាចរណ៍ទំនិញយ៉ាងខ្លាំងដូចជា ច្រកត្រពាំងផ្លុង ផងដែរ ក្នុងនោះជាប្រភេទទំនិញដែលផលិតនៅប្រទេសចិន ប្រទេសវៀតណាមដូចជា គ្រឿងសំណង គ្រឿងអេឡិចត្រូនិក សម្ភារៈប្រើប្រាស់ សម្បកកង់ ម៉ូតូ ឡាន ៘ ហើយឥទ្ធិពលនៃការធូរលុងនាំចូលនេះ គឹជាភ្លើងខៀវរបស់មេគយ នាង វណ្ណា ដែលមេគយច្រកទ្វារថ្មីនេះ ជាអាយ៉ងប៉ុណ្ណោះ ។ ដូចជា ការនាំចូលទំនិញជាលក្ខណៈទ្រង់ទ្រាយធំៗតែងតែមានការ លាក់លៀមក្នុងការបំបាត់ពន្ធនាំចូលតាមរយៈអំពើពុករលួយរបស់មេគយ នាង វណ្ណា ដែលបង្វិលឯកសារទាំងនោះឱ្យទៅ ជាទំនិញវិនិយោគនាំចូល ។
ឈ្មួញដែលបានដឹកជញ្ជូនជាលក្ខណៈទ្រង់ទ្រាយធំប្រភេទជាឡានខែ គឺបានត្រូវរ៉ូវជាពិសេស គឺត្រូវបង់ពន្ធយ៉ាងកម្រិត ទាបបំផុតពី ១០%-៣០% ប៉ុណ្ណោះ ។ ជាថ្នូរ និងការបង់ប្រាក់ឱ្យ នាង វណ្ណា ប្រចាំខែ ដោយសារតែមានករណីឃុបឃិតគ្នា ដូចជា ការនាំចូលខ្លះឯកសារត្រូវបានបំពេញក្នុងការចុះប្រតិវេទន៍គយ ផុតម៉ោងរដ្ឋបាលសុទ្ធតេជាអំពើខុសច្បាប់ ប៉ុន្តែនាង វណ្ណា មានឥទ្ធិពលបំផុត ដោយសារតែរូបគេបានបង់ប្រាក់សម្រាប់ថ្នាក់លើ ដែលសមត្ថកិច្ចដទៃទៀតរិះគន់ថា នាង វណ្ណា កំពុងតែយកអង្គភាពគយ និងរដ្ឋាករ ជាមេសាខាទៅចំណូលផ្ទាល់ខ្លួនជាងការបំពេញកាតព្វកិច្ចក្នុងនាមស្ថាប័នគយរកចំណូល ពន្ធជូនរដ្ឋនោះ ។
អ្នករត់ការទំនិញគិតថា អំពើពុករលួយរបស់នាង វណ្ណា រួមទាំងភរិយាគាត់ស្នើដៃគ្នានេះកើតឡើងដោយអំពើស្រេក ឃ្លានលាភសក្ការៈពីមេៗគយនៅក្នុងអគ្គនាយកដ្ឋានដែលត្រូវបានលោក នាង វណ្ណា បន្តក់ទើបទុកឱកាសឱ្យលោក នាង វណ្ណា ក្លាយជាមេគយដែលបានប្រព្រឹត្តអំពើពុករលួយមិនខ្លាចទាល់តែសោះ នូវការលើកឡើងរបស់អង្គភាពប្រឆាំងអំពើពុករលួយ ដែលសម្រេចក្នុងការដកហូតមុខតំណែងមន្ត្រីគយពាក់ព័ន្ធនឹងការប្រព្រឹត្តខុសពីនីតិវិធីការងាររដ្ឋបាលដើម្បីប្រយោជន៍បុគ្គល ខ្លួនគេ ។ ក្នុងនោះ នាង វណ្ណា ក៏មានពេលវេលាតិចតួចក្នុងការមកបំពេញការងារប្រចាំថ្ងៃ ប៉ុន្តែរូបគេមិនបានភ្លេចទេ រាល់ចំណូលដែលបានមកពីអំពើពុករលួយលើសេវាឯកសារចុះប្រតិវេទន៍គយ ការបង់ប្រចាំខែរបស់ឈ្មួញដឹកទំនិញគេចពន្ធ សុទ្ធតែជាការកេងប្រវ័ញ្ចោធ្វីឱ្យ នាង វណ្ណា និងក្រុមគ្រួសាររបស់គាត់ ។
នេះបញ្ហាមិនទាន់បូករួមនឹងចំណូលផ្សេងទៀត ដែល នាង វណ្ណា អនុញ្ញាតឱ្យឈ្មួញដឹកជញ្ជូនសត្វព្រៃ ឈើល្មើសច្បាប់ ឆ្លងកាត់ទៅប្រទេសវៀតណាម ក្នុងលក្ខណៈធូររលុងកន្លងមក ។ គ្រាន់តែការដឹកជញ្ជូនរបស់ឈ្មួញ ហាក់ ម៉ៅ ដែលជាមេ បញ្ជាការរងកងពលតូចលេខ ៧០ និងយាយញាប់ ជាជើងខ្លាំងរកស៊ីទំនិញគេចពន្ធ និងក្រុមហ៊ុនស៊ិនហ៊ួរនោះដែលអ្នកទាំងពីរ ទាំងបីនេះក្នុងមួយខែៗដឹកជញ្ជូនចេញតាមច្រកត្រពាំងស្រែ-វ៉ាលឺនេះរាប់សិបគ្រឿង ភាគច្រើនបង់ពន្ធនាំចូលមិនគ្រប់ ប៉ុន្តែ ត្រូវបង់ប្រាក់សម្រាប់មេគយ នាង វណ្ណា និងសមត្ថកិច្ចជាច្រើនស្ថាប័នទៀត ដែលគេចាត់ទុកថា ការហូរចូលទំនិញគេចពន្ធ ទាំងនោះ កើតឡើងដោយអំពើពុករលួយជាលក្ខណៈប្រព័ន្ធរបស់សមត្ថកិច្ចនៅច្រកនេះ ក្នុងការហែកប្រយោជន៍ចែកគ្នា ដែលជាកម្មវត្ថុមួយលួចគៃបំបាត់ពន្ធរដ្ឋក្នុងមួយៗរាប់សិបលានដុល្លារ ហើយដែលអំពើពុករលួយជាលក្ខណៈប្រព័ន្ធ និងបក្ខពួក និយមបែបនេះគួរតែអង្គភាពប្រឆាំងអំពើពុករលួយ ដែលជាអង្គភាពមួយដ៏សំខាន់របស់ជាតិ ត្រូវតែធ្វើការស៊ើបអង្កេតជា បន្ទាន់ ដើម្បីទប់ស្កាត់ការហូរចូលទំនិញគេចពន្ធ និងការលួចលុយពន្ធរដ្ឋតាមរយៈជ្រកក្រោមអំណាចនៃអំពើពុករលួយ និងការអសមត្ថភាពគ្មានតំណែទម្រង់លើការប្រមូលពន្ធឱ្យបានគ្រប់ជ្រុងជ្រោយពីសំណាក់មេសាខាគយខេត្តក្រចេះ និងមេគយច្រកទ្វារត្រពាំងស្រែ-វ៉ាលឺនេះផង ៕ ដោយ៖ សេរីភាព