0

បន្ថែមពេល៣ថ្ងៃធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោតខេត្ត ១០រងទឹកជំនន់

ជំនន់​ទឹក​ភ្លៀង ​បាន​ញ៉ាំង​អោយ​គណៈ​កម្មាធិការ​ជាតិរៀបចំ​ការ​បោះឆ្នោត​ បាន​ពន្យា​ពេល​៣​ថ្ងៃ​ថែម​ទៀត​ដល់ ​ខេត្ត​ខ្លះ ​ដើម្បីការ​ធ្វើប​ច្ចុប្បន្ន​ភាព​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១៣​។​

ការ​សម្រេច​ពន្យា​ពេល​៣​ថ្ងៃ​បន្ថែម​ទៀតនោះ​ នឹង​ធ្វើ​សម្រាប់ឃុំសង្កាត់ ​ចំនួន​២១១​ចំណុះ​ ខេត្ត​ចំនួន១០ដែល​រង​នឹង​ទឹក​ជំនន់​រួម​មា​ន បន្ទាយ​មាន​ជ័យ​បាត់​ ដំបង ​កំពង់​ចាម​ កំពង់​ឆ្នាំង​ កំពង់​ធំ​ កណ្តាល ​ក្រចេះ ​ស្ទឹងត្រែង ​និង​ខេត្ត​ឧត្តរ​មាន​ជ័យ​។​

អគ្គ​លេខា​ធិការ​ គ.ជ.ប ​លោក​ ទេព នីថា​ បាន​មាន​ប្រសាសន៍​ថា ​មូល​ហេតុ​នៃ​ការ​បន្ថែម​ រយៈ​ពេល​នេះ​ដោយ ​សារ​ ឃុំ-​សង្កាត់​ទាំង​នោះ​ ត្រូវ​បាន​លិច​លង់​ ដោយ​ទឹក​ជំនន់​ និង​ទឹក​ភ្លៀង​ ដែល​ធ្វើ​ឲ្យ​រាំ​ងស្ទះ ​ដល់​ដំណើរ​ ការ ​ពិនិត្យ​ បញ្ជី​ឈ្មោះ​ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​។​

សូម​បញ្ជាក់​ថា ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត ​ឆ្នាំ​២០១៣ ​មាន​រយៈ​ពេល​២០​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី១​ដល់ ​ថ្ងៃទី​២០ ​ខែ​តុលា​ ឆ្នាំ​២០១៣​។​ដូចនេះ​ ឃុំ-​សង្កាត់​ ដែល​ត្រូវ​បាន​បន្ថែម​ ៣ថ្ងៃ​ទៀត ​ដើម្បី​បញ្ចប់​ការពិនិត្យ ​បញ្ជី ​ឈ្មោះ​ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ត្រឹម​ថ្ងៃទី​២៣ ​ខែ​តុលា ​ឆ្នាំ​២០១៣​៕​

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com