0

មេ​​គយ​​ឈ្មោះ​ ​ខុម​ ​នៅ​ច្រក​​បាក់​ដៃ​​ជា​អ្នក​បើក​​ដៃ​ឲ្យ​​ឈ្មួញ​នាំ​​ចូល​ទំនិញ​​គេច​ពន្ធ​ចូ​ល​តាម​​អំពើ​​ចិត្ត​?​

ប្រភពពី​អាជីវករ​និង​អ្នកជំនួញ​បាន​ឲ្យ​ដឹងថា នៅ​ច្រក​បាក់ដៃ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញ​តាម​ទូក​ប៉ុកចាយ​ដែលមាន​ចំណុះ​ រាប់សិប​តោន​ក្នុង​ទូក​១​គ្រឿង មក​ចូល​ចត​ក្នុងស្រុក​អង្គរបុរី​។ ទំនិញគេចពន្ធ​ទាំងនោះ​មានដូចជា​គ្រឿងទេស ទំនិញ​ចាប់ហួយ គ្រឿង​កំប៉ុង មេស្រា ម្សៅ​មី គ្រឿង​ម៉ាស៊ីន គ្រឿងបន្លាស់​រថយន្ត គ្រឿងសំណង់​ស៊ីម៉ងត៍ ​ដែក និង​ឥដ្ឋការ៉ូ​ជាដើម​។ សមត្ថកិច្ច​ខ្លះ​បាន​ឲ្យ​ដឹងថា ដោយមាន​ការឃុបឃិត​ជាមួយ​ឈ្មោះ ខុម ដែលជា​មេ​គយ​ច្រក​បាក់ដៃ គឺ​ឈ្មួញ​បង់ពន្ធ​មិន​ដល់​៣០​ភាគរយ​ផង​ទេ ហើយ​ទំនិញ​ខ្លះ​គេចពន្ធ​ទាំងស្រុង​តែម្តង​ដោយ​ឈ្មួញ​ផ្ដល់​ផលប្រយោជន៍​ទៅ​ ឲ្យ​ឈ្មោះ ខុម តាម​ការ​ព្រមព្រៀងគ្នា​។ ឈ្មួញ​ដែល​នាំចូល​ទំនិញគេចពន្ធ​តាម​ច្រក​បាក់ដៃ អ្នកខ្លះ​ជា​ឧ​ត្ត​ម​សេនីយ៍ និង​អ្នកខ្លះ​ជា​ជំទាវ ហេតុនេះ​សមត្ថកិច្ច​តូចតាច​មិន​ហ៊ាន​ប៉ះពាល់​ពួកគេ​ឡើយ ។

ប្រភពពី​អាជីវករ​តូចតាច​មួយចំនួន​ដែល​នាំ​ទំនិញ​ចូល​តាម​ច្រក​បាក់ដៃ​ បាន​ឲ្យ​ដឹងថា សមត្ថកិច្ច​គយ​ប្រចាំ​ច្រក​នេះ​បាន​គាបសង្កត់​ជំរិត​យកលុយ​ពី​ពួកគាត់​តាម​ អំពើ​ចិត្ត​ដោយ​ពុំមាន​ការយោគយល់​ ។ ផ្ទុយទៅវិញ​ឈ្មោះ ខុម ដែលជា​មេ​គយ​ច្រក​បាក់ដៃ បាន​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំ​ទំនិញគេចពន្ធ​ចូល​តាម​ទូក​ដែលមាន​ចំណុះ​ រាប់សិប​តោន ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។ ដូច្នេះ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ គួរពិនិត្យមើល​ករណី​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​តាម​ច្រក​បាក់ដៃ ស្រុក​អង្គរបុរី​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​តទៅ​ ទៀត​។

​សមត្ថកិច្ច​នៅក្នុង​ខេត្តតាកែវ មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា មន្ត្រីនគរបាល​ផ្កាយ​៣​ម្នាក់​នៅ​ក្រសួងមហាផ្ទៃ គឺជា​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​ចាប់ហួយ​និង​គ្រឿង​កំប៉ុង​ពី​ស្រុក​យួន​តាម​ ទូកប៉ុក​ចាយ​ចូល​ទឹកដី​ខ្មែរ​តាម​ច្រក​បាក់ដៃ ដោយមាន​ការឃុបឃិត​ជាមួយ​មេ​គយ​ច្រក​នេះ​។ ទំនិញគេចពន្ធ​ទាំងនោះ​ត្រូវបាន​មន្ត្រីនគរបាល​ផ្កាយ​៣​ដឹកជញ្ជូន​យកមក​ស្តុក ​ទុក​ក្នុង​ឃ្លាំង​ធំ​មួយ​នៅ​ក្រុង​តាខ្មៅ ហើយ​មិន​ដែលមាន​សមត្ថកិច្ច​ជំនាញ​ឬ​ស្ថាប័ន​ពាក់ព័ន្ធ​ណា​ហ៊ាន​ប៉ះពាល់​ឡើយ​ ។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មន្ត្រីនគរបាល​ផ្កាយ​៣​ដែលជា​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​តាម​ច្រក​បាក់ដៃ បាន​ចាត់តាំង​មេការ​ជនជាតិ​យួន​ម្នាក់​ឲ្យ​មើល​ខុសត្រូវ​ក្នុងការ​ដឹកជញ្ជូន ​ទំនិញ​របស់ខ្លួន​។

12232_21

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com