0

លោក​ សូ ​ចាន់​ណារី​ មេ​បញ្ជាការ​ វរៈសេនាតូច​៩១១​ បណ្ដោយ​ឲ្យ​កើត​មាន​ បទ​ល្មើស​ច្រើន​ ឡើង​ៗ ​នៅ​តាម​ច្រក​របៀង​ វរៈសេនាតូច​លេខ​ ៩១១​?​

ប៉ោយប៉ែត ៖ យោងតាមប្រភពព័ត៌មាន ពីបងប្អូនប្រជាពលរដ្ឋ រស់នៅក្បែរព្រំដែនខ្មែរ-ថៃ និងកូនចៅមន្ត្រីៗ ប៉ូលិស​តូច​តាច​មួយចំនួន ស្ថិតនៅក្រោមឱវាទ បាននិយាយប្រាប់ឲ្យដឹងថាក្រោម​កា​រ​គ្រប់​គ្រង​ របស់​ លោក​ សូ ​ ចាន់​ណារី​ មេបញ្ជាការ​វរៈ​កា រ​ពារ​ព្រំ​​ដែន​លេខ​ ៩១១​ ត្រូវ​​បាន​ គេ​មើល​ឃើញ ​និង​រិះ​គ​​​ន់​ថា​បើក​ដៃ​អោយ​ឈ្មួញ ​ជា​ពិសេស​កូន​​ចៅ​ក្រោម​ឳវាទ​នាំ​ទំនិញ​គេច​ព​ន្ធ​គ្រប់​ប្រភេទ​ចូល​តាម​ច្រក​របៀង​​នឹង​នាំ​ពលករ​សំណាក​ស្រុក​​ដោ​យ​ខុស​ច្បាប់​ទៀត​ផង​។ ​បើ​តាម​ប្រភព‌​ព័ត៌​មាន‌​បាន​​អោយ​​ដឹង​ថា​ទំនិញ‌​គេច​ពន្​ធទាំង‌​អស់​នោះ‌​គឺ​មាន​ការ​បើ​ក​ដៃ​ពី​​លោក ​សូ ចាន់ណារី​ មេ​បញ្ជាការ‌​វរៈកាពារ​ព្រំដែន​​គោក​​លេខ​៩១១​ ​ទើប​មាន​ការ​នាំ​ចេញ‌‌​និង​ចូល​បាន​យ៉ាង​រលូន​ទំនិញ‌​ទាំងអស់​ក្នុង‌​នោះ‌​គេ​សង្ស័យ​ថា​មាន​ទំនិ​ញ‌​រប​ស់‌​លោក ​សូ‌ ចាន់​ណា​រី​ ផង​ដែរ​​។​

ប្រជាព​ល​រដ្ឋ​ប្រាប់​ទៀត​ថា​ជា​រៀង​រាល់​​យ​ប់​និង​ថ្ងៃ​គេ​​បាន​ឃើញ​ទំនិញ​គេច​ពន្ធ​ទាំង​នេះ​នាំ​​ចេញ​និង‌​ចូល‌​យ៉ាង​គគ្រឹក​គគ្រេង​​ជា​ពិសេ​ស​ការ​នាំ​ចូល​ម៉ូតូ​គេច​ពន្ធ​តា​ម​ច្រក​ព្រៃគុក​ដោ​យ​មិនខ្លាចច្បាប់ឡើយ បទល្មើសទាំងនោះ ត្រូវគេរិះគន់ស្ទើររាល់ថ្ងៃ ជាបន្តបន្ទាប់មកថា វាបាននិងកំពុងកើតឡើង យ៉ាង​អនា​ធិប​តេយ្យ​ ដោយ​សារ​តែ​ទង្វើ​អ​សមត្ថ​ភាព​ របស់​លោក​មេបញ្ជាការឈ្មោះ សូ ចាន់ណារី ដែល​ខ្វះ​ភាព​ជា​មេ​ដឹក​នាំ​ផង និងដោយសារតែមាន ការឃុបឃិតបើកដៃឲ្យ ពី​សំណាក់​លោក​ សួ ចាន់​ណារី ​ដើម្បី​ឆ្លៀត​ឱកាស​ស្វែងរក ផលប្រយោជន៍ផ្ទាល់ខ្លួន ជាមួយបក្ខពួកផង ។

បាតុភាពមិនប្រក្រតីជាច្រើនករណី ដែល​កើត​មាន​នៅ​ក្រោយ​ពេលលោក សូ ចាន់ណារី ឡើងធ្វើជាមេបញ្ជាការ នៃអង្គភាពនគរបាល វរៈសេនាតូចការពារ ព្រំ​ដែន​​គោក​លេខ​៩១១​នេះដែរ ត្រូវប្រភពបានរាយការណ៍មកថា មាន​ដូច​ជា​បទល្មើស បណ្ដោយ​ឲ្យ​មាន​ការ​ហូរចេញ – ហូរចូលនូវទំនិញគេចពន្ធ និង​មាន​សកម្មភាព​ ពលករចំណាកស្រុក ស្ទើររៀងរាល់ថ្ងៃ​។មិន​តែ​ប៉ុណ្ណោះ​ ក៍​កើត​មានការឃុបឃិត ឲ្យមានជនជាតិថៃ ឆ្លង​ដែន​ខុស​ច្បាប់​ទាំង​ហ្វូង​ៗ ចូល​មក​លេង​ល្បែង​ស៊ី​សង​ នៅកាស៊ីណូមួយចំនួន នៅក្រុងប៉ោយប៉ែត ដោយ​គ្មាន​ការត្រួតពិនិត្យ ល្អិតល្អន់ទៀតផង ។

លោក សូ ចាន់ណារី បណ្ដោយ​ឲ្យមានការហូរចូល – ហូរចេញនូវទំនិញគេចពន្ធ ជា​ច្រើន​ប្រភេទដូចជា ការនាំចូលពីថៃនូវ ទំនិញ​ហ្គាស​គេច​ពន្ធយកមកចែកចាយលក់ នៅខេត្ដបន្ទាយមានជ័យ និង​ការ​នាំ​ចេញ​នូវ​ខោ​អាវ​គីប ទាំងរថយន្តៗពីកម្ពុជា ទៅថៃស្ទើរាល់យប់ថ្ងៃជាដើម

តាមប្រភពពីកូនប៉ូលិស ដែលមិនពេញចិត្តនឹងការដឹកនាំ របស់មេបញ្ជាការ សូ ចាន់ណារី បានឱ្យដឹងទៀតថា ប៉ូលីលវរៈសេនាតូច ការពារព្រំដែនគោក៩១១ ស្ថិតនៅក្រោមការ គ្រប់គ្រងរបស់លោក សូ ចាន់ណារី សព្វ​ថ្ងៃ​នេះ​ ខុស​គ្នា​ឆ្ងាយ​ណាស់ ពីកាលជំនាន់គ្រប់គ្រងដោយលោក ឈូក អាង ជាមេបញ្ជាការ ។ ព្រោះថា  សូ ចាន់ណារី គិតតែពីរឿងរកលុយ ដោយ​មិន​សូវ​ខ្វល់​ខ្វាយ ពីកិត្តិយសរបស់មេៗថ្នាក់លើ ឬ​ក៍​អង្គ​ភាព​ផ្ទាល់​ខ្លួន និងសុខទុក្ខរបស់កូនចៅ ថ្នាក់ក្រោមៗឡើយ។​

ផ្ទុយទៅវិញលោក សូ ចាន់ណារី ធ្លាប់មានតែជំនាញរកស៊ី បើកហាងដូរលុយ និងវេរលុយនៅប៉ោយប៉ែត ព្រម​​ទាំងបច្ចុប្បន្ន មាន​ជំនាញ​តែ​ខាង​ ដាក់​បញ្ជា​ឱ្យ​លោកមេបញ្ជាការ ត្រូវធ្វើយ៉ាងណារកលុយ ឲ្យ​បាន​ច្រើន​ពីប៉ុស្តិ៍ ច្រករបៀងទាំង ទាំងនោះប៉ុណ្ណោះ ។ ដែលបញ្ហានេះ ថ្នាក់​លើៗ​ត្រូវ​តែ ធ្វើការពិចារណា ក្នុង​ការ​សម្រេច​ចិត្ត ដកមុខតំណែងលោក សូ ចាន់ណារី ដើម្បីដាក់មន្ត្រីៗថ្មីជំនួសវិញ ទើប​ជា​ការ​ល្អ​ប្រសើរ​ សក្ដិសមជាសម័យកែទម្រង់ ពិតប្រាកដ មែន។

a

ចុះផ្សាយក្នុង៖ ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ, ព័ត៌មាន​ពិសេស, ព័ត៌មានស៊ីជម្រៅ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com