ច្រករបៀង ៦៣ ហៅច្រកអង់តែន ដែលមានទីតាំងស្ថិតនៅភូមិពោធិ៍ជ្រៃ ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ត្រូវបានក្រុមឈ្មួញប្រើប្រាស់ជាកន្លែងដឹកជញ្ជូនទំនិញគេចពន្ធ ជាពិសេសការដឹកជញ្ជូនឈើខុសច្បាប់ ដោយសមត្ថកិច្ចនគរ បាលនិងមន្ត្រីយោធា ដែលគ្រប់គ្រងច្រករបៀងនេះ មិនដែលអើពើចាត់វិធានការបង្ក្រាប ការដឹកជញ្ជូនទំនិញគេចពន្ធ ។
នៅចំណុចច្រករបៀង ៦៣ ហៅច្រកអង់តែន នេះមានមេខ្យល់ជាអ្នកជួយសម្របសម្រួលរត់ការឲ្យប្រជាពលរដ្ឋលួចឆ្លងដែនដោយខុសច្បាប់ គ្រាន់តែបង់លុយឲ្យសមត្ថកិច្ចដែលប្រចាំការនៅចំណុចព្រំដែនក្នុងម្នាក់ ១០០បាត ប៉ុណ្ណោះ គឺគ្មាននរណាហាមឃាត់នោះទេ អាចធ្វើចំណាកស្រុកដោយសេរី ជាពិសេសពលករដែលត្រូវបានក្រុមឈ្មួញបញ្ជូនឲ្យទៅឆ្លងដែនខុសច្បាប់ទៅកាប់ឈើគ្រញូងនៅលើទឹកដីសៀម ក្នុងមួយថ្ងៃៗបានធ្វើដំណើរឆ្លងកាត់ច្រករបៀង៦៣ មិនខុសពីក្បួនហែកឋិន។
សេចក្តីរាយការណ៍ នៅចំណុចច្រករបៀង ៦៣ ហៅច្រកអង់តែននេះផងដែរ មានមន្ត្រីម្នាក់ដែលពូកែអុងអាត់ជាងគេ គឺឈ្មោះ ក្លឹង ម៉ាប់ មានតួនាទីជាមេបញ្ជាការយោធារបស់សឹករងស្រុកសំពៅលូន គឺឈ្មោះ ក្លឹង ម៉ាប់ បានចេញមុខដោយផ្ទាល់ក្នុងការជួបជាមួយក្រុមឈ្មួញរកស៊ីនាំចូលទំនិញគេចពន្ធ ហើយសូម្បីតែពលករដែលធ្វើដំណើរទៅដល់ច្រករបៀង៦៣នេះ ក៏ត្រូវឆ្លងកាត់ការត្រួតពិនិត្យពីលោក ក្លឹង ម៉ាប់ ផងដែរទើបគេអនុញ្ញាតឲ្យឆ្លងដែន។ សិទ្ធិអំណាចរបស់លោក ក្លឹង ម៉ាប់ ធំណាស់ គ្មាននរណាហ៊ានប៉ះពាល់ទេ ហើយពេលខ្លះគេយល់ថា លោក ក្លឹង ម៉ាប់ គឺជាអ្នកបោះមេប្រមូលលុយពីបទល្មើសឆ្លងដែនយកទៅបែងចែកមន្ត្រី និងសមត្ថកិច្ចពាក់ព័ន្ធ។
លោក ក្លឹង ម៉ាប់ ដែលជាអ្នកអុងអាត់ប្រចាំច្រករបៀង៦៣នេះ មានវត្តមានជាប់
សមត្ថកិច្ចដែលប្រចាំការនៅចំណុចច្រករបៀង៦៣នេះ បានរៀបចំដាក់ខ្សែរ៉ត ឆ្លងកាត់អូរព្រំដែន សម្រាប់អូសទំនិញគេចពន្ធ និងឈើគ្រញូងមកពីស្រុកសៀម ក្នុងរដូវវស្សាដែលមានទឹកឡើងជន់លិចអូរ ហើយសម្រាប់រដូវប្រាំងវិញ សមត្ថកិច្ចទាំងនោះបាននាំគ្នាធ្វើជាកូនស្ពាន សម្រាប់ឲ្យកម្មករលីសែងទំនិញមកពីស្រុកសៀមយ៉ាងគគ្រឹកគគ្រេងបំផុតទាំងយប់ទាំងថ្ងៃ ។ គេយល់ថា ភាពអនាធិបតេយ្យដែលកើតមាននៅច្រករបៀង៦៣ ហៅច្រកអង់តែននេះ កើតឡើងដោយសារតែលោក ស្រី សុខុន ជាមេបញ្ជាការនគរបាលការពារព្រំដែនគោកវរៈ៨១៧ និងយោធាស្រុកសំពៅលូនតែម្តង គឺទាមទារឲ្យលោកស្នងការ ស ថេត និងលោក អ៊ុក ឃ្នួច មេត្តាពិនិត្យមើលភាពអនាធិបតេយ្យដែលកើតមាននៅច្រករបៀង៦៣នេះ ឡើងវិញបទផ្ទុយពីបទបញ្ជារបស់រាជរដ្ឋាភិបាលក្នុងការបង្ការបង្ក្រាបទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់៕