ក្រុងប្រាហ្គូ៖ បេសកកម្មសំខាន់ទី១ របស់គ្រូបង្វឹកថ្មីលោក Jose Mourinho ដែលដឹកនាំ ក្រុមតោខៀវ Chelsea នៃចក្រភពអង់គ្លេស ជួបជាមួយ ក្រុមខ្លារខិន អាល្លឺម៉ង់ Bayern Munich របស់លោក Pep Guardiola នារាត្រីថ្ងៃសុក្រ ទី៣០ សីហា យប់មិញនេះ ដើម្បីប្រជែងយកពាន បើករដូវកាល UEFA Super Cup ឆ្នាំ២០១៣ ត្រូវបានបរាជ័យហើយ ក្រោយពី Chelsea ចាញ់ Bayern Munich ដោយបាល់កាត់សេចក្តី ប៉េណាល់ទី ។
ការប្រកួតដែលធ្វើឡើង នៅពហុកីឡដ្ឋានជាតិ Eden Arena ស្ថិតក្នុងទីក្រុងប្រាហ្គូ (Prague) ប្រទេសសាធារណរដ្ឋ ឆេកនោះ ក្លាយជាព្រឹត្តិការណ៍ ដ៏ក្តៅគគុក ដោយក្នុងនោះ បញ្ចប់៩០នាទី ក្រុមទាំងពីរទទួលបាន លទ្ធផល ១ស្មើ។ ការប្រកួតត្រូវបន្ថែម ម៉ោង ១៥នាទី២ដង ហើយក្នុងការបន្ថែមនោះទៀតសោត ក្រុមទាំងពីក៏ រកបានម្នាក់១គ្រាប់ទៀត។ ចប់ការប្រកួតក្រុមទាំងពីរស្មើគ្នា ដោយលទ្ធផល ២ទល់នឹង២។ ការកាត់សេចក្តីក៏ចាប់ផ្តើម ដោយបាល់ប៉េណាល់ទី ហើយក៏បាល់ដែលធ្វើឲ្យ Bayern Munich ទទួលជ័យជំន្នះផងដែរ ដោយ Bayern Munich ទាត់ចូល ៥ ចំណែក Chelsea ទាត់ចូលតែ ៤គ្រាប់ប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា នេះជាលើកទី១ ហើយ ដែល Bayern Munich លើកពាន UEFA Super Cup នេះ និងធ្លាប់បានរងជើងឯក ៤ដងដែរ ស្របពេលដែល Chelsea ធ្លាប់លើកបានមួយដង នាឆ្នាំ១៩៩៨ និងបានរងជើងឯក មួយដងនាឆ្នាំ២០១២ ក្រោយពី បានចាញ់ក្រុម Atletico Madrid របស់អេស្ប៉ាញ ១-៤ ។ ម្ចាស់ជើងឆ្នាំទៅ At.Madrid ទទួលបាន បា្រក់រង្វាន់ប្រមាណ ៣,៦លានដុល្លារអាមេរិក និងជើងឯករង Chelsea វិញទទួលបាន ២,៦៤លានដុល្លារអាមេរិកពី UEFA ៕