0

ប៉ុស្តិ៍ជជុះ ប្រមូលលុយ ពីបទល្មើស សេដ្ឋកិច្ច របស់ឡុងសំអឿននិងយិនប្រសិទ្ធកាក់កបណាស់

នៅក្នុ​ងអាណាច​ក្រ ខេត្តសៀម​ រាប បើទោះបី​ជាកន្លែងខ្លះ​ត្រូវ​ទទួល ​រង​​គ្រោះ​ដោ​យ​​ទឹកជំនន់​ក៏ដោយ​ ក៏គេ​ នៅតែ​ឃើញ​លោក​ឡុង ​សំអឿន​ មន្ត្រី ប្រ​ធាន​ផ្នែក​ភស្តុភារ​ ការិយាល័យ រដ្ឋបាលសរុប នាយកដ្ឋាននគរបាល ប្រឆាំងប​ទល្មើ​សសេដ្ឋកិច្ច ក្រសួងមហា ផ្ទៃនិងលោក យិន ប្រសិទ្ធ ប្រធានក្រុម ប្រតិបត្តិការពិសេស របស់នាយកដ្ឋាន នគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃប្រចាំតំបន់ នៅតែបន្ត ដាក់ប៉ុស្តិ៍ជជុះ ប្រឆាំងទៅនឹងការ ព្រមាន របស់សម្តេចនាយករដ្ឋមន្ត្រី ដដែល ។ ប្រការនេះសបញ្ជាក់ឱ្យឃើញ ថាៈលោក យិន ប្រសិទ្ធ ដែលអ្នកខ្លះ ថាជាសាច់ញាតិជំនិត របស់ លោករដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ម្នាក់ និងលោកឡុង សំអឿន កំពុងតែ យកបទបញ្ជា របស់អគ្គស្នងការនគរ បាលជាតិ ដើម្បីប្រមូលលុយពីបទល្មើស គ្រប់ប្រភេទចំនួន៣ខេត្ត យ៉ាងអនាធិប តេយ្យបំផុត ។ ការដាក់ប៉ុស្តិ៍ទារលុយ ជាងការបង្ក្រាបបទល្មើស លេចមុខ ហើយសកម្មជាងគេនោះ គឺមានតែ លោកឡុង សំអឿន ម្នាក់តែប៉ុណ្ណេះ ដែលល្បីពូកែក្តោបសេដ្ឋកិច្ច ខ្លាំងជាង គេ ។ ទោះជាលោកឡុង សំអឿន មាន តួនាទីគ្រប់គ្រង លើកកម្លាំងនគរបាល សេដ្ឋកិច្ចទូទាំងខេត្តសៀមរាប ក៏ពិត មែន តែលោកឡុង សំអឿនគ្មានតួនាទី ចេញលិខិតស្នាម ឱ្យមន្ត្រីប៉ូលីសនៅ តាមច្រកគោលដៅសំខាន់ៗនោះឡើយ ។ ពោលគឺមន្ត្រីប៉ូលីសសេដ្ឋកិច្ចទាំង៣ ខេត្ត គឺខេត្តសៀមរាប,បន្ទាយមានជ័យ និងឧត្តរមានជ័យ បានទទួលបទបញ្ជា ពីលោក យិន ប្រសិទ្ធ ទាំងអស់ ។ មានន័យថាៈឈ្មោះ យិន ប្រសិទ្ធ គឺជា អ្នកកាន់អំណាចពិត ក្នុងការឱ្យដាក់កុង ត្រូលរកលុយ មិនបង្ក្រាបបទល្មើសនេះ ។ មន្ត្រីប៉ូលីសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ម្នាក់ បានលួចបង្ហើបឱ្យដឹងថា  ក្នុង១ខែ លោកឡុង សំអឿន បានចំណាយលុយ មិនតិចពាន់ដុល្លារនោះទេ ក្នុងការបង់ ឱ្យលោកយិន ប្រសិទ្ធ ។ ដូច្នេះលោក ឡុង សំអឿន ត្រូវតែខិតខំរកលុយ ពីក្រុមឈ្មួញ និងរឹតបន្តឹងប៉ូលីស នៅ តាមគោលដៅ ឱ្យគាបឈ្មួញ តាម របៀបបង្ខំ ដើម្បីប្រមូលលុយបង់ឱ្យ ថ្នាក់លើបន្ត តាមការកំណត់រៀងរាល់ ខែ ។ ជាមួយគ្នានេះដែរសូម្បីតែប្រជា ពលរដ្ឋ ដែលរកស៊ីបន្តិចបន្តួច ក៏ត្រូវ បានក្រុមប៉ូលីសសេដ្ឋកិច្ច ក្រោមការ បញ្ជាពីលោក យិន ប្រសិទ្ធ គាបធ្វើបាប បង្ខំឱ្យបង់លុយតាមអំពើចិត្ត ដោយពួក គេសំអាងថាៈ ថ្នាក់លើបានកំណត់ថ្លៃ ប៉ុស្តិ៍ក្នុង១ខែៗ ត្រូវតែបង់ជាប្រចាំ ។ មន្ត្រីប៉ូលីសដដែលបានបន្តថា  គោល ដៅ ដែលលោកឡុង សំអឿន បាន ពង្រាយកម្លាំង ជាលក្ខណៈប៉ុស្តិ៍ជជុះ នោះ គឺនៅតាមបណ្តាស្រុកណាដែល សំបូរបទល្មើសសេដ្ឋកិច្ចច្រើននោះ គឺ ឡុង សំអឿន បានយកកំរៃពីថ្លៃប៉ុស្តិ៍ រាល់ខែ ដើម្បីបង់ឱ្យថ្នាក់លើតាមបញ្ជា ផ្ទៃក្នុងរបស់គេ ។ តាមសេចក្តីរាយ ការណ៍ពីខេត្តសៀមរាប បានឱ្យដឹងថាៈ ខេត្តសៀមរាបមួយនេះ គឺជាខេត្តតំបន់ ទេសចរណ៍ ដូច្នេះបទល្មើសក៏កើតមាន យ៉ាងគគ្រឹកគគ្រេងផងដែរ ។ ដូច្នេះ ហើយទើបឡុង សំអឿន បានពុះពារ គ្រប់ឧបសគ្គ សព្វបែបយ៉ាង ដើម្បី ទទួលបានតំណែងនិងប៉ុស្តិ៍ខ្លាញ់ មួយ នេះឱ្យបាន ដោយគ្មាននរណាហ៊ាន ប៉ះពាល់ជ្រែបានឡើយ បើទោះបីជា ញយដងលោក ឡុង សំអឿន ត្រូវបាន ថ្នាក់លើដកបញ្ឈរជើងយ៉ាងណា ក៏ ដោយ ។

A136-300x185

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com