0

ឱ! លោក​ធំ​ខ្មែរ​អើយ ពេល​ណា​ទើប​ងាក​មក​រក​ផ្លូវ​ត្រូវ?

ជនជាតិខ្មែរគឹជាពូជអម្បូរអ្នកចម្បាំង និងអ្នកស្នេហាជាតិដែលខ្មាំងសត្រូវតែងខ្លប់ខ្លាចតាំងពីដើមតរៀងមក ! ក៏ប៉ុន្តែ ដោយសារការព្យាយាមរបស់ប្រទេសជិតខាងមកលើកម្ពុជា ជាបន្តបន្តាប់នោះទើបធ្វើឲ្យប្រទេសកម្ពុជាពេលខ្លះមិនមានកម្លាំងគ្រប់គ្រាន់ ក្នុងការទប់ទល់ជាមួយពួកសត្រូវឈ្លានពានដែលយាយីមកលើកម្ពុជានោះឡើយ! ពីមួយជំនាន់ទៅមួយជំនាន់ប្រទេសកម្ពុជា​តែងតែលិចឡើងនូវ សង្រ្គាមឈ្លានពានពីសំណាក់ប្រទេសជិតខាង ជាពិសេសប្រទេសសៀមដែលប្រជាពលរដ្ឋខ្មែរបច្ចុបន្ប ភាគច្រើនបានដឹងថា ប្រទេសនោះបានកើតចេញពីការឈ្នានពានទឹកដីរបស់កម្ពុជាចាប់តាំងពី ដើមសតវត្សន៏ ទី១៣ រហូតមកដល់ សតវត្សទី២១នេះ!ការឈ្លាពានរបស់ប្រទេសសៀមនេះមានរយៈពេលជិត ១០០០ឆ្នាំមកហើយ! ហើយការឈ្លានពានរបស់ប្រទេសមួយនេះមកលើកម្ពុជា តែងតែទទួលបាននូវភាពជោកជ័យជានិច្ច រហូតចុងក្រោយនេះទៀតសោតប្រេទេសនេះនៅតែឆ្លៀត ឱកាសលបលួចរំកិលបង្កោលព្រំដែនចូលមកកម្ពុជា ដោយគ្មានញរញើតនិងច្បាប់អន្តរជាតិនោះឡើយ! តួយ៉ាងកាលពីពេលថ្មីៗកន្លងទៅនេះ ប្រជាពលរដ្ឋមួយចំនួនរស់នៅជួរភ្នំតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ ធ្លាប់បានចង្អល់បង្ហាញអ្នកយកពត៏មានវិឡុអាស៊ីសេរី អំពីបង្កោលព្រំដែនដែលមានភាពមិនប្រក្រតីទាំងឡាយដែលពលរដ្ឋកម្ពុជាអះអាងថាថៃបានរំកិលព្រំដែនចូលមក កម្ពុជាអស់ជាច្រើនបង្គោល! ដែលពលរដ្ឋនិងអ្នកយកព័ត៌មានវិឡុអាស៊ីសេរីទាំងនោះត្រូវរងការព្រមានពីមន្ត្រីជាន់ខ្ពស់របស់រដ្ឋភិបាល​ទៅវិញ (គួអោយចម្លែកណាស់ខ្មែរ) ក្នុងនោះ រូមទាំងប្រធានប៉ុស្តិ៍មួយរូប ប្រចាំនៅច្រកព្រំដែនផងដែរដែលពេលនេះកំពុងប្រឈមនិងការបាត់តួនាទី និងរស់នៅក្នុងភាពភយ័ខ្លាចទៀតផង។

តើហេតុអ្វីបានជាមានរឿងបែបនេះចំពោះប្រជាពលរដ្ឋខ្មែរ ?

អង្កការក្រៅរដ្ឋាភិបាលមានទស្សៈថា ការឆ្លុះបញ្ចាំងពីភាពជាក់ស្ដែងរបស់ពលរដ្ឋរស់នៅតាមតំបន់ព្រំដែនមិនមានកំហុសនោះទេ ព្រោះពួកគាត់គ្មានបំណង់រិៈគន់រដ្ឋាភិបាលនោះឡើយ!ហើយពួកគាត់ក៏មិននឹកស្មានដល់សោះថា ការធ្វើបែបនេះមានកំហុសឆ្កងនៃច្បាប់កម្ពុជានោះដែរ ពីព្រោះអ្វីដែលពួកគាត់បានធ្វើនោះគឹដើម្បីផលប្រយោជន៏ជាតិតែប៉ុណ្ណោះ ។

អ្នកវិភាគស្ថានភាពនយោបាយនៅកម្ពុជា បានសំដែងនូវភាពសោកស្ដាយយ៉ាងខ្លាំងចំពោះ មន្រ្តីជាន់ខ្ពស់ក្នុងជូរដ្ឋាភិបាលដែលមើលរំលង នូវអំពើល្អរបស់ពលរដ្ឋដែលមានឆន្ទៈស្នេហាជាតិនោះ ! អ្វីដែលគួឲ្យសោកស្ដាយបំផុតនោះគឺ ថ្នាក់ដឹកនាំទៅវិញទេដែលត្រូវទទួលនូវភាពអាម៉ាស់នៅក្នុងឆាកអន្តរជាតិ! ព្រោះតែភាពបិតបាំងនូវអំពើល្អរបស់ពលរដ្ឋខ្លួនឯង។

ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា សូមឲ្យថ្នាក់ដឹកនាំបច្ចុបន្ននិងថ្នាក់ដឹកនាំជំនាន់ក្រោយៗ ធ្វើយ៉ាងណាប្រកាន់នូវគោលជំហររបស់ខ្លួនឲ្យបានរឹងមាំ ដើម្បីចៀសវាងការគេងចំនេញពីសំណាក់ប្រទេសដ៏ទៃ! បើទោះបីជាប្រទេសកម្ពុជាមានការរីកចម្រើនតិចតួចក្ដី ក៏ពលរដ្ឋសូមឲ្យកម្ពុជាស្ថិតនៅភាពឯករាជពិតប្រាកដ នេះគឺជាគោលបំណងរបស់ប្រជាជនកម្ពុជាដែលចង់បាន។

ជាងនេះទៅទៀតនោះគឺសូមឲ្យ អ្នកនយោបាយទាំងអស់ងាកមកចាប់ដៃគ្នាជាថ្លុងតែមួយ និងឈរលើគោលការតែមួយដើម្បីក៏សាងជាតិរួមគ្នា! ធ្វើបែបនេះទើបជនបរទេសមិនមានឱកាស់គ្រប់គ្រាន់ក្នុងការឈ្លានពានទឹកដីកម្ពុជា តទៅទៀត! គ្រប់គ្នាបានដឹងហើយថាព្រោះតែកម្ពុជាជួបនូវវិបត្តិសង្រ្គាមដ៏រាំរៃពីមួយជំនាន់ទៅមួយជំនាន់ទើបធ្វើឲ្យប្រទេសជិត

ខាងឆ្លៀតឱកាសគេងចំនេញមកលើកម្ពុជា! ឯអ្នកសិក្សាសង្គមឯណោះវិញយល់ឃើញថា កត្តាចំបងគឹត្រូវពង្រឹងតម្លៃទំនិញទីផ្សារឲ្យបានថិតនៅកំរិតទាប និងតម្លើងថ្លៃនៃកម្លាំងពលកម្មឲ្យបានខ្ពស់ សម៉ាម៉ាតទៅនិងជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋទើបអាចគិចផុតអំពីការចំណាក់ស្រុកទាំងនោះបាន ឯឥទ្ឋិពលនៃប្រទេសកម្ពុជាក៏មានកម្លាំងទៅតាមនោះដែរ! ចំពោះគណបក្សប្រឆាំងវិញបានមើលឃើញថា កត្តាលទាំងអស់នេះមិនមានអ្ចីលំបាកនិងធ្ចើវាទេ ចំណុចសំខាន់បំផុតនោះគឹ លុបបំបាត់អំពើពុករលួយឲ្យបានចាប់តាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិពោលគឹត្រូវកាត់សាច់ណាដែលស្អុយៗ

ចេញឲ្យអស់ ហើយឲ្យមានប្រសិទ្ឋិភាព ទើបអ្វីៗគ្រប់បែបយ៉ាងបានប្រសើ ! គោលការទាំងអស់នេះទើបអាចជួយកាត់បន្ថយនូវភាពក្រីក្រ និងកាត់បន្ថយកាចំណាកស្រុករបស់ប្រជាពលរដ្ឋបាន។

ចុះផ្សាយក្នុង៖ ចំណេះដឹង
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com