0

​សាលា​រាជ​​ធានី​​ភ្នំពេញ៖​​​​បើ​គណបក្ស​​សង្គ្រោះ​ជាតិ​​ល្មើសច្បាប់​​បាតុកម្ម​នឹង​​ត្រូវ​មាន​​វិធានការ​​ទប់ស្កាត់​

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក​យឹម សុវណ្ណ បានបញ្ជាក់​ច្បាស់ៗ​កាលពី​ថ្ងៃ​ម្សិលមិញ​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ធ្វើ​មហា​បាតុ​កម្ម នៅ​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃ​ទី​២៣​តុលា​តទៅ​ដោយ​គ្មាន​កាលកំណត់​រហូតដល់​មាន​ដំណោះស្រាយ​។

តែ​ជា​ជំហាន​ដំបូង​គណបក្ស​ប្រឆាំង​នេះ​នឹង​ធ្វើ​រយៈពេល​បី​ថ្ងៃ​ជាប់​គ្នា​ជាមុនសិន ពោល​គឺ នៅ​ថ្ងៃ​ទី​២៣ ២៤ និង​២៥ តុលា​ខាង​មុខ​នេះ​។​

ប៉ុន្តែ រហូតមកដល់​ពេលនេះ សាលា​រាជធានី​ភ្នំពេញ មិនទាន់​ទទួលបាន​លិខិត​ស្នើរ​សុំ​ធ្វើ​មហា​បាតុកម្ម​ពី​គណបក្ស​សង្គ្រោះ​ជាតិ​នៅឡើយ​ទេ។ នេះ​បើ​តាម​ការបញ្ជាក់​ឲ្យដឹងពី​លោក​ឡូ​ង ឌី​ម៉ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​។

លោក​ឡុង ឌី​ម៉ង់​បន្តថា រាល់​ស្ថាប័ន រឺ​គណបក្ស​នយោបាយ​​ណា មាន​​គម្រោង​ធ្វើ​មហា​បាតុកម្ម គឺ​ត្រូវតែ​គោរព​ឲ្យបាន​ត្រឹមត្រូវ​តាម​ច្បាប់​បាតុកម្ម បើ​មិន​គោរព​តាម​ទេនោះ​ស្ថាប័ន និង​គណ​បក្ស​​នយោបាយ​ទាំងអស់នោះ​នឹងត្រូវ​មាន​វិធានការ​ទប់ស្កាត់ និង​ត្រូវ​ទទួលខុសត្រូវ​តាម​ផ្លូវច្បាប់​។​

download

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com