0

​សាលា​​រាជ​​ធានី​​​ហាម​​រថយន្ត​​​ធុន​ធ្ងន់​​​ចេញ​ចូល​​ក្នុង​ភូមិ​សាស្ត្រ​​រាជធានីភ្នំពេញ​

សេចក្តីជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី​១៦ ​ខែតុលា បានឲ្យដឹងថា សាលា​រាជធានី​ភ្នំពេញ​បាន​ហាមឃាត់​រថយន្ត​កុងតឺន័រ​និង​​ដឹកជញ្ជូន​ទំនិញ​ធុន​ធ្ងន់​គ្រប់​ប្រភេទ​របស់​ក្រុមហ៊ុន​ឯកជន និង​រដ្ឋ​​ជាពិសេសរថយន្ត​កុងតឺន័រ​មិនត្រូវ​ធ្វើ​ចរាចរណ៍​ចេញ​-​ចូល​ក្នុង​រាជធានី​ភ្នំពេញ ចាប់ពី​ម៉ោង​៥​ព្រឹក​ដល់​ម៉ោង​៩​យប់​។​

យើង​តាម​សេចក្តីជូនដំណឹង​ដដែល​បានឲ្យដឹងថា ការហាមឃាត់​នេះ គឺធ្វើឡើង​ដើម្បី​រក្សា​សណ្តាប់ធ្នាប់​ជៀសវាង​ការកកស្ទះ​គ្រោះថ្នាក់​ចរា​ចរណ៍ និង​របៀបរៀបរយ និង​សុវត្ថិភាព​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ​។

ចំនែកឯ​សម្រាប់​រថយន្ត​ដឹក​ជញ្ជូន​អ្នកដំណើរ​ភ្នំពេញ និង​បណ្តា​ខេត្ត ដូចជា​រថយន្តក្រុង​និង​រថយន្ត​តាក់ស៊ី​សាលា​រាជធានី​ភ្នំពេញ ​នឹង​ធ្វើ​ការ​ណែ​នាំ។​

​នៅក្នុង​សេចក្តីជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ ក៏​បាន​ព្រមាន​ចាត់វិធានការ​តឹងរឹង​តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ ចំពោះ​យានយន្ត​ផ្ទុក​ទំនិញ​​លើស​ទម្ងន់​រថយន្ត​កែច្នៃ និង​រថយន្ត​ដឹក​សំពីងសំពោង​ផងដែរ​៕

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com