0

លោក​ចម ប្រសិទ្ធ រង​ការរិះគន់​ពី​មន្ត្រី​​ ក្រសួង​ឧស្សាហកម្ម​រ៉ែ​និង​ថាមពល

images (1)រាជធានី​ភ្នំពេញ៖ បន្ទាប់ពី​លោក​ចម ប្រសិទ្ធ អតីត​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ហើយ​បច្ចុប្បន្ន​ជា​រដ្ឋ​មន្ត្រី​ក្រសួង ឧស្សាហកម្ម​រ៉ែ​និង​ថាមពល​ បាន​ធ្វើ​បទសម្ភាសន៍​មួយ​ជាមួយ​កាសែត​ដ៏​ល្បី​នៅ កម្ពុជា ដែល​ក្នុង​បទសម្ភាសន៍​នោះ​លោក​ចម ប្រសិទ្ធ បាន​អះ​អាង​ថា​គាត់​ នឹង​ធ្វើ​កំណែទម្រង់​ដ៏​ស៊ីជម្រៅ​និង​ជំរុញ​ឲ្យ​តម្លាភាព ក្នុង​ក្រសួង​ថ្មី​នេះ​ហើយ​ធ្វើ​ឲ្យ​វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា មានការ​អភិវឌ្ឍន៍ នោះ​រួចមក​មន្ត្រីរាជការ​ទាំង​អស់​ក្នុង​ក្រសួង​ឧស្សាហកម្ម​បាន​នាំគ្នា រិះគន់​យ៉ាង​ចាស់ដៃ​ចំពោះ​រដ្ឋមន្ត្រី​ថ្មី​នេះ ខណៈ​ដែល​ពួកគេ​បាន​ និយាយ​ថា​លោក ចម ប្រសិទ្ធ មានឈ្មោះ “​ស្អុយរលួយ​” ជា​សាធារណៈ​ក្នុង​ក្រសួងពាណិជ្ជកម្ម​តើ​មាន​សមត្ថភាព​និង​ឥទ្ធិពល​អ្វី​មក អួតអាង​មុន​អំពី​ស្នាដៃ​នៅ​ក្រសួង​ឧស្សាហកម្ម​រ៉ែ និង​ថាមពល​នោះ ។

មន្ត្រីរាជការ​ក្រសួង​ឧស្សាហកម្ម​រ៉ែ​និង​ថាមពល​សុទ្ធតែ​បាន​អះអាង​ដូចៗ គ្នា​ថា​ក្រសួង​មួយ​នេះ​ប្រហែលជា​ជួប​បញ្ហា​អកុសល​បន្តទៀត​នៅពេលដែល​ក្រសួង ដែល​ជា​រដ្ឋមន្ត្រី​មានឈ្មោះ​មិនសូវ​ល្អ ។ ពួកគាត់​លើកឡើងថា​ពត៌មាន​ច្រើនណាស់​ដែល​ធ្លាយ​ចេញពី​ក្រសួងពាណិជ្ជកម្ម អំឡុងពេល​លោក​ចម ប្រសិទ្ធ នៅ​កាន់អំណាច​ទីនោះ ។ អ្នកណា​ក៏​ដឹង​ដែរ​ថា​ក្រសួងពាណិជ្ជកម្ម​ពេលនោះ​ពោ​ពេញ​ដោយ​អំពើពុករលួយ អំណាច​និយម​បក្សពួកនិយម​គ្រួសារនិយម​ផ្តាច់​មុខ​រហូត​ប្រែក្លាយ​ក្រសួង​មួយ នេះ​ជា​ក្រសួង​គ្រួសារ​ របស់​លោក​រដ្ឋមន្ត្រី​ចម ប្រសិទ្ធ អស់​រយៈពេល​ច្រើន​អាណត្តិ ។

មន្ត្រីរាជការ​បាន​បញ្ជាក់​ថា​ក្លិនស្អុយ​អា​សោច​ច្រាស់ខ្យល់​របស់​ក្រសួង មួយ​នេះ​ បាន​ធ្វើ​ឲ្យ​មន្ត្រីរាជការ​បុគ្គលិក កម្មករ នៅ​ទីនោះ​ស្ទើរ​ទ្រាំ​រស់នៅ​មិនបាន ហើយ​មាន​ពេលខ្លះ​ចង់​ផ្ទុះ​បដិវត្ត​ផ្តួល​រំលំ​លោក ចម ប្រសិទ្ធ ទៅ​ហើយ ។ ប៉ុន្តែ​កំហឹង​ឈឺចាប់​របស់​មន្ត្រី​រាជកា​រ​បុគ្គលិក​កម្មករ​មិនអាច​ឲ្យ ពួកគេ​ធ្វើ​អ្វី​ផ្តេស​ផ្តាស​បាន ព្រោះតែ​សង្គម​មាន​អ្នកគ្រប់គ្រង​មាន​ច្បាប់​ទម្លាប់​ រួម​ទាំង​ក្រមសីលធម៌ ។

ពួកគាត់​បាន​អះ​អាង​ថា​ព្រោះតែ​មន្ត្រីរាជការ​បុគ្គលិក​កម្មករ​នៅ​ទីនោះ​មាន កំហឹង​ឈឺចាប់​នោះ​ហើយ ទើប​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​កន្លង​មកនេះ​ពួកគេ​ទាំង​អស់គ្នា បាន​បង្ខំចិត្ត​និង​សម្រេចចិត្ត​មិន​បោះឆ្នោត​ឲ្យ​គណបក្ស​កាន់អំណាច បើ​ទោះ​ជា​មន​សិកា​ពួកគេ នៅ​គោរព​ស្រឡាញ់​ សម្ដេច ហ៊ុន សែន ក៏​ដោយ​ចុះ ។ មានន័យថា​ពួកគេ​មាន​កំហឹង​ឈឺចាប់​ចំពោះ​ការដឹកនាំ​បែប​គ្រួសារនិយម ផ្តាច់​ការនិយម​របស់​លោក​ចម ប្រសិទ្ធ ទើប​ពួកគេ​មិន​បោះឆ្នោត​ជូន​ សម្ដេច ហ៊ុន សែន ។

មន្ត្រីរាជការ​ក្រសួង​ឧស្សាហកម្ម​រ៉ែ​និង​ថាមពល​បាន​ បន្ត​ថា​ទោះជា​លោក​ចម ប្រសិទ្ធ យកដៃ​ទាំងពីរ ឬ​ដៃ​ក្រុម​គ្រួសារ​លោក​មក​បិទបាំង​ព្រះអាទិត្យ​ក៏​វា​មិន​ជិត​ដែរ ព្រោះ​សា​ធា រណៈ​ជន​ទូទៅ​គេ​ដឹង​អំពី​ច​រិ​ក​ដឹកនាំ​ របស់​លោក​អស់​ទៅ​ហើយ ។ ដូច្នេះ​មន្ត្រីរាជការ​ក្រសួង​ឧស្សាហកម្ម​រ៉ែ និង​ថាមពល​ប្រហែលជា​ មិន​មាន​ជំនឿ​លើ​ការដឹកនាំ​ឬ​ការ​អះអាង​តែ​មាត់​ របស់​លោក ចម ប្រសិទ្ធ​ នោះ​ទេ ។

ម្យ៉ាងទៀត​ពួកគេ​ប្រហែលជា​ត្រូវ​រង​នូវ​ការដឹកនាំ​បែប​គ្រួសារនិយម​បក្សពួកនិយម បន្ទាប់ពី​ក្រសួងពាណិជ្ជកម្ម​នៅ​ពេល​ដែល​គ្រប់គ្នា​បាន​មើល​ឃើញថា​ប្រសិនបើ លោក ចម ប្រសិទ្ធ គ្រាន់បើ ឬ​មាន​មន​សិកា​ដូច​ការ​អះ​អាង​តាម​កាសែត​នោះ​ប្រហែលជា​លោក​ត្រូវ​អនុវត្ត​ឲ្យ បាន​ល្អ​ត្រឹមត្រូវ​នៅ​ក្រសួងពាណិជ្ជកម្ម​បាត់​ទៅ​ហើយ ហើយ​មិន​ទុក​ឲ្យ​ក្រសួងពាណិជ្ជកម្ម​ផ្ទុក​ក្លិន​ស្អុយរលួយ រហូត​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សម្រេចចិត្ត​ដក​លោក​ចេញ​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ នោះ​ទេ ៕

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com