0

គណបក្សសង្រ្គោះជាតិ ផ្ញើលិខិតជូនសាលារាជធានីភ្នំពេញ

កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ គណបក្សសង្រ្គោះជាតិ បានផ្ញើលិខិតជម្រាបជូនឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អំពីការជូនដំណឹង​ស្តីពីការធ្វើមហាបាតុកម្មអហិង្សា នៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ និងការ​ដង្ហែក្បួនបាតុកម្មដោយសន្តិវិធី នៅថ្ងៃទី២៣-២៤-២៥ ខែតុលា ឆ្នាំ២០១៣ ។  នៅក្នុងលិខិតនោះបានបញ្ជាក់ទៀតថា មហាបាតុកម្មអហិង្សានេះ​ នឹងប្រព្រឹត្ត​ទៅចាប់ពីវេលាម៉ោង ៧ព្រឹក នៅថ្ងៃទី២៣ ដល់​វេលា​ម៉ោង ៦ល្ងាច​ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៣ នៅទីលានប្រជាធិបតេយ្យ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយមាន​ការ​សម្តែង​មតិរបស់​បាតុករ ការសម្តែងសិល្បៈ ចម្រៀង និងការបញ្ចាំងខ្សែ​ភាពយន្តឯកសារ ការអង្គុយដោយ​ស្ងៀម​ស្ងាត់ និងការដង្ហែក្បួនយកញត្តិទៅ​ប្រគល់ជូនអង្គការសហប្រជាជាតិ តាមរយៈឧត្តមស្នងការ​អង្គការ​​សហប្រជាជាតិ​​​ទទួលបន្ទុក​សិទ្ធិមនុស្សប្រចាំនៅកម្ពុជា និង​ស្ថាន​ទូត​​នានា​ប្រចាំ​ប្រទេសកម្ពុជា ដូចជា ៖ ស្ថានទូតបារាំង ជប៉ុន សហរដ្ឋ​អាមេរិក ចិន ឥណ្ឌូនេស៊ី អង់គ្លេស និងស្ថានទូត​អូស្រ្តាលី ។

Letter-to-Sala-Reachtheany-pp-232425-10-744x1024

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com