ប្តីចិត្តអប្រិយរួមដៃជាមួយស្រីស្នេហ៍អារ.កសម្លាប់ប្រពន្ធឯង នៅច្បារអំពៅនោះ បន្ទាប់ពីសាលាដំបូងរាជធានី ភ្នំពេញសួរចម្លើយចំនួន ២ថ្ងៃ គឺថ្ងៃទី១៦ និងទី១៧ តុលា ឆ្នាំ២០១៣ ព្រះរាជអាជ្ញាបានសម្រេចចោទប្រកាន់ពីបទ ឃាតកម្មគិតទុកជាមុន តាមមាត្រាទី២០០ រួចបញ្ជូនទៅចៅក្រមស៊ើបអង្កេតចាត់ការបន្ត។
ជនជាប់ចោទទំាង ២នាក់នេះ បុរសឈ្មោះ ស៊ី លូហេងឡុង អាយុ ៣២ឆ្នាំ ត្រូវជាប្តីស្រ្តីរងគ្រោះឈ្មោះ គួរ លីជូរ និង ស្រីកំណាន់ ជាជនដៃដល់ឈ្មោះ បា្រក់ សុវណ្ណវលក្ខណ៍ អាយុ ២៣ឆ្នាំ ។ ចៅក្រមស៊ើបអង្កេតបានសាកសួរយ៉ាងយកចិត្តទុកជាច្រើនម៉ោង ទើបសម្រេចឃុំ នៅល្ងាចថ្ងៃទី១៧ ខែតុលា ដោយ បញ្ជាឲ្យប៉ូលិសបញ្ជូនទៅឃុំខ្លួននៅពន្ឋនាគារ រង់ចំាបើកសវនាការ ។ ដូច្នេះប្តីចិត្តអប្រិយដែលបានរួមដៃជាមួយស្រី ស្នេហ៍ អារ.កសម្លាប់ប្រពន្ធឯងនៅច្បារអំពៅទី១ ខណ្ឌមានជ័យ កំពុងឈមមុខជាប់ពន្ឋនាគារអស់មួយជីវិត បើសិន តុលាការរកឃើញទោសពិតប្រាកដនោះ។ គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៦ តុលា តំណាងអយ្យការ លោក ហៀង សុភ័ក្រ ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ បានធ្វើការសាកសួរដេញដោល រួចបានបញ្ជូនបន្តទៅចៅក្រមស៊ើបសួរតាមនីតិវិធី លុះដល់ម៉ោង ៦ល្ងាចថ្ងៃដដែល ដោយសារអស់ពេលសួរ ចៅក្រមក៏បានបង្គាប់ឲ្យនំាខ្លួនជនសង្ស័យទំាង ២នាក់យកទៅឃុំខ្លួន បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ មួយយប់សិន ។ តាមចម្លើយសារភាពរបស់ជនជាប់សង្ស័យទំាង ២នាក់ ពួកគេបានរៀបគម្រោងសម្លាប់ឈ្មោះ គួរ លីជូរ ដើម្បីបាន រួមរស់ជាប្តីប្រពន្ឋជាមួយគ្នា ក្រោយពេលផែនការរបស់ខ្លួនបានសម្រេច ។ ប៉ុន្តែអ្វីជាការពិត គឺឱកាសមិនហុចឲ្យពួក គេបានសម្រេចបំណងឡើយ ដោយសារតែឈាមស្រែកស្បែកហៅ និងបាបកម្មដែលពួកគេបានសាង ទីបំផុតត្រូវ បានចាប់ខ្លួន ។ ចម្លើយសារភាពរបស់ជនជាប់សង្ស័យទំាង ២នាក់ ទំនងជាមិនអាចគេចផុតពីការចោទប្រកាន់ពីបទ ឃាតកម្មគិតទុកជាមុននោះឡើយ ហើយបទល្មើសនេះតម្រូវឲ្យផ្តន្ទាទោសដាក់ពន្ឋនាគារអស់មួយជីវិត ។ សូមរំលឹកថា ជនសង្ស័យ ២នាក់ ជាឃាតករដ៏សាហាវព្រៃផ្សៃ ជាគូកំណាន់ចិត្តស្រទ្បាញ់គ្នាប្តូរផ្តាច់ រហូតរួមដៃគ្នា សម្លាប់ប្រពន្ធរបស់ខ្លួន និងកូន ក្នុងផ្ទៃ កាលពីសប្តាហ៍មុននេះ ហើយនៅព្រឹកថ្ងៃទី១៦ តុលា ជនសង្ស័យ ត្រូវបាន នគរបាលខណ្ឌមានជ័យ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីរកយុត្តិធម៌តាមផ្លូវច្បាប់ ។ ជនជាប់សង្ស័យទាំង ២នាក់ បានធ្វើឱ្យសាធារណមតិជនមិនអស់មិនហើយក្នុងចិត្តទាល់តែសោះ ចំពោះគំនិតបស់ ពួកគេគិតឆ្កួតៗបែបនេះ និងជាអំពើសាហាវយង់ឃ្នងជាទីបំផុត គ្មានអ្វីប្រៀបបាន ព្រោះថា បើមិនស្រទ្បាញ់ទេ គួរ តែរកវិធីលែងលះវិញជាការល្អ ហើយមួយវិញទៀត តាមប្រភពព័ត៌មានឲ្យដឹងថា ស្ត្រីកំណាន់ជិតរៀបការទៅហើយ ហេតុអ្វីបានជាឆោតល្ងង់យកដៃកាន់ភ្លើងបែបនេះទៅវិញ ? រឿងដែលស្មានមិនដល់នោះពិតជាអាចកើតមានមែន ។ ចំណែកម្ដាយស្ត្រីម្នាក់អះអាងថា គាត់ជាម្តាយនាងប្រាក់ សុវណ្ណវលក្ខណ៍ បានទៅស្រែកទ្បាំប៉ា និងដើរតាមពីក្រោយ កូនស្រីជាប់ និងនិយាយខ្លាំងៗថា កូនស្រីគាត់គ្មានកំហុសទេ ការចោទប្រកាន់នោះ គឺគេទម្លាក់កំហុសដាក់នាងទេ ។ ស្ត្រីជាម្តាយខាងលើបានស្រែកទ្បាំប៉ា នៅក្នុងបរិវេណតុលាការនេះ ក្នុងគោលបំណងសម្ដែងឱ្យឃើញថា កូនស្រីគាត់ ពិតជាត្រឹមត្រូវ និងបរិសុទ្ធ មិនបាន