អំពើពុករលួយពាក់ព័ន្ធការប្រមូលចំណូលជូនជាតិ បានកើតមានក្នុងសាខាពន្ធដារខេត្តកណ្តាលស្ថិតក្រោមការគ្រប់គ្រងរបស់លោក ទាវ សាវឿន ហើយកាលពីពេលថ្មីៗនេះ ប្រជាពលរដ្ឋបានលើកឡើងអំពីករណីដែលមន្ត្រីពន្ធដារមួយចំនួនបានកោសរូសបង្ខំឲ្យពួកគាត់បង់ពន្ធដីប្រចាំឆ្នាំ និងការផ្ទេរកម្មសិទ្ធិដីធ្លី ទៅតាមតែបបូរមាត់របស់ពួកគេ គ្មានខ្លាចរអាចំពោះចំណាត់ការរឹតបន្តឹងរបស់អង្គភាពប្រឆាំងអំពើពុករលួយនោះទេ ហើយគេចង់ឃើញលោក គង់ វិបុល ជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារក៏ដូចជាលោក ឱម យ៉ិនទៀង ស៊ើបអង្កេតទៅលើភាពមិនប្រក្រតី នៃអំពើពុករលួយដែលកំពុងកើតមានយ៉ាងស្ងៀមស្ងាត់ ក្នុងសាខាពន្ធដារខេត្តកណ្តាលឡើងវិញជាបន្ទាន់។ប្រជាពលរដ្ឋបានលើកឡើងថាមន្ត្រីទទួលបន្ទុកការប្រមូលពន្ធមួយចំនួនមិនដែលបានបង្ហាញជាសាធារណៈឲ្យប្រជាពលរដ្ឋនិងក្រុមអាជីវករបានដឹងទេ ហើយនៅពេលគេចុះមកប្រមូលពន្ធប្រចាំខែ ឬការប្រមូលពន្ធប៉ាតង់អាស្រ័យទៅលើការទាមទារឬទៅតាមបបូរមាត់របស់មន្ត្រីពន្ធដារ ដែលករណីខ្លះការបង់ពន្ធប្រចាំខែលើប្រាក់ចំណូលឬពន្ធអាករក្នុងមួយខែត្រូវបង់តាមតួលេខពិតប្រាកដ ប្រមាណ៥ម៉ឺនរៀល បែរជាមន្ត្រីពន្ធដារកោសរូសចាប់ពី២០ដុល្លារ ទៅ៣០ដុល្លារ គ្មានការយោគយល់អ្វីឡើយ។ ជាធម្មតាក្រុមអាជីវករ និងប្រជាពលរដ្ឋមួយចំនួន ត្រូវបានមន្ត្រីពន្ធដារទាំងនោះបង្ខំឲ្យបង់លុយតាមពួកគេ ហើយសេវានៃការបង់ពន្ធ មិនទៀងទាត់ម្តងប៉ុណ្ណេះម្តងម្តងប៉ុណ្ណោះ អាស្រ័យតែលើបបូរមាត់របស់មន្ត្រីពន្ធដារ ហើយករណីដែលប្រជាពលរដ្ឋទាមទារឲ្យមានតម្លាភាពក្នុងការបង់ពន្ធ ក៏ត្រូវគេបង្កឲ្យមានបញ្ហាឲ្យយឺតយ៉ាវសម្រាប់ដំណើរការបង់ពន្ធ។ថ្មីៗនេះប្រជាពលរដ្ឋនៅក្នុងស្រុកស្អាង ក៏បានលាតត្រដាងរឿងអាស្រូវពុករលួយ របស់មន្ត្រីពន្ធដារម្នាក់ឈ្មោះ រស់ ផល្លា ជាមនុស្សជំនិតបំផុតរបស់លោក ទាវ សាវឿន ទទួលបន្ទុកការបង់ពន្ធដីធ្លីប្រចាំស្រុកស្អាង តាមរយៈការបង្ខំឲ្យប្រជាពលរដ្ឋបង់ពន្ធដីធ្លី និងការផ្ទេរកម្មសិទ្ធិទៅតាមតែការនឹកឃើញរបស់គាត់។ ដូចជាករណីខ្លះទំហំដីតូចនិងធំ នៅជាប់គ្នា បែរជាការកំណត់តម្លៃបង់ពន្ធខុសគ្នាដូចមេឃនិងដី ដូចជាសម្រាប់សេវាផ្ទេរកម្មសិទ្ធិលោក រស់ ផល្លា បានកំណត់តម្លៃសេវាដល់ទៅរាប់ពាន់ដុល្លារ គឺសម្រាប់ប្រជារាស្ត្រក្រីក្រទន់ខ្សោយមិនសូវចេះដឹង ឬមិនយល់អំពីការបង់ពន្ធពិតជារងគ្រោះដោយការកាប់ឆៅរបស់លោក រស់ ផល្លា។ ប៉ុន្តែសម្រាប់មន្ត្រីរាជការ ឬប្រជាពលរដ្ឋដែលយល់ដឹងអំពីការបង់ពន្ធអាចតថ្លៃជាមួយលោក រស់ ផល្លា ដែលករណីខ្លះសូម្បីតែបង់ពន្ធត្រឹមតែ៣០ម៉ឺនរៀល ឬ ១លានរៀល ក៏លោក រស់ ផល្លា ជួយសម្របសម្រួលឲ្យដែរ គឺគេមិនដែលឃើញលោក រស់ ផល្លា យកបារ៉ែមកំណត់តម្លៃពន្ធមកប្រើប្រាស់ម្តងណាឡើយ។ ប្រជាពលរដ្ឋបានលើកជាសំណួរថា ហេតុអ្វីបានជាសេវាឬតម្លៃបង់ពន្ធដីសម្រាប់ការផ្ទេរកម្មសិទ្ធិខុសគ្នាដូចមេឃនិងដី ក្រោមការគ្រប់គ្រងរបស់លោក រស់ ផល្លា? ជាក់ស្តែង ដីមួយចំនួននៅម្តុំផ្សារ ប្រជាពលរដ្ឋត្រូវបង់ពន្ធជាង ១ពាន់ដុល្លារ អ្នកខ្លះ ទៀតបង់តិចជាង១ពាន់ដុល្លារ ហើយជាទម្លាប់យ៉ាងហោចណាស់ ក៏លោក រស់ ផល្លា បានកំណត់ឲ្យ បង់ពន្ធសម្រាប់ការផ្ទេរកម្មសិទ្ធិម្តង
0
អំពើពុករលួយកើតឡើងពេញបន្ទុកនៅពន្ធដារខេត្តកណ្តាល ក្រោមការដឹកនំាលោក ទាវ សាវឿន
អត្ថបទ៖ កាសែត ចាប់ដៃ
ចុះផ្សាយកាលពី October 18, 2013
ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធគ្រប់បែបយ៉ាងដោយសារព័ត៌មានចាប់ដៃ
មិនអនុញ្ញាតឲ្យដកស្រង់នូវផ្នែកណាមួយ នៃការចុះផ្សាយនេះតាមរយៈការបោះពុម្ព តាមប្រព័ន្ធអេឡិចត្រូនិច ផ្សាយតាមរលកធាតុអាកាស សរសេរឡើងវិញ ឬ ចែកចាយ ដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរពីចាងហ្វាងការផ្សាយឡើយ។
About កាសែត ចាប់ដៃ
Recent Posts
- លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានគយចល័ត ជំនួសលោក កើត សទ្ធារ៉ា…!
- ប្រធានស្ថានីយ៍ថ្លឹងរថយន្តផ្លូវជាតិលេខ១ ខេតស្វាយរៀង យកជញ្ជីងថ្លឹងឡានប្រែក្លាយជាជញ្ជីងថ្លឹងលុយ…?
- លោក មុយ បញ្ញារិទ្ធ មេគយច្រកទ្វេភាគីព្រំដែនដាបានទារលុយ ពីក្រុមឈ្មួញ ដឹកជញ្ជូន តំឡូងមី គ្រាប់ស្វាយចន្ទីទៅស្រុកយួន និងទំនិញបង់ពន្ធមិនគ្រប់ចូលមកខ្មែរ?
- កម្លាំងនគរបាលចាប់បាន ខ្មាន់កាំភ្លើង និងបក្ខពួក ក្រោយបាញ់លើយុវជនមួយក្រុម បណ្តាលឲ្យរងរបួសម្នាក់នៅខណ្ឌដូនពេញ
- មានភាពមិនប្រក្រតីក្នុងការចចារ គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអាមេ ប្រវែង២០០ម៉ែត្រ នៅឃុំបុឺស២
- សហរដ្ឋអាមេរិក នឹងបន្តគាំទ្រកម្ពុជា ដែលគ្រោងនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ (អនុសញ្ញាអូតាវ៉ា)
- មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ណែនាំឲ្យប្រញាប់រួសរាន់ទៅជួបគ្រូពេទ្យជំនាញ ក្រោយសត្វឆ្កែ ឬសត្វឆ្មាខាំ
- សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចផ្តល់ក្របខ័ណ្ឌជូនដល់សាច់ញាតិបង្កើត យោធិនពលីទាំង ២០នាក់
- លោក ឃួង ស្រេង៖ រាជរដ្ឋាភិបាល មានបំណង និងប្ដេជ្ញាចិត្តខ្ពស់ សំដៅបញ្ចប់បញ្ហាទឹកជន់លិចភ្នំពេញ
- ក្រសួងកសិកម្មអំពាវនាវដល់ប្រជានេសាទបញ្ចប់រាល់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់
- មានសង្វៀនបញ្ជាល់មាន់ដុះស្លែបង្កប់ក្នុងកាសុីណូអត់ផ្លាយីហោនៅចំកណ្តាលក្រុងបាវិត
- ស្ទឹងព្រែកអំបិល បាននិងកំពុងតែរងការរីងគោក
- សម្តេចតេជោ ហ៊ុន សែន សម្រេចមកប្រើប្រាស់Facebook វិញ
- របៀងទេសចរណ៍ធម្មជាតិគឺជាទិសដៅបន្តមួយជំហានទៀតរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថាន
- តាមច្រកព្រំដែនដែលគ្រប់គ្រងដោយ លោក សូ ចាន់ណារី ទំនិញរត់ពន្ធស្ទើរគ្រប់ប្រភេទហូរចូលមកខ្មែរដោយមិនមានការបង់ពន្ធ
- លោកឧកញ៉ា តែ តាំងប៉ បញ្ជាក់ថា”លោកស្រី ដាញ់ ផល្លី និងប្តីឈ្មោះអ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹកបានរំលោភយកដីរបស់លោក ដោយមិនគោរពតាមការសម្រេចរបស់តុលាការកំពូលថែមទៀត”
- លោក នុត លីឆូយ មេគយចល័តតំបន់៣ ចំណាយដើមទុនអស់ច្រើនខំប្រឹងស្រង់ដើម.
- លោក សា រ៉ាវុធ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរចំណារ ផ្លូវជាតិលេខ៤ ល្បីខាងពុករលួយ?
- លោក ជុំ សំនិត ប្រធានសាខាពន្ធដារខេត្តឧត្តរមានជ័យប្រព្រឹត្តអំពើពុករលួយមិនញញើតអង្កភាពប្រឆាំងអំពើពុករលួយសោះឡេីយ?
- ឆក់យកកាបូបទាំងព្រឹកលើស្ពានអាកាសផ្សារដីហុយបណ្តាលឲ្យនារីម្ចាស់កាបូបរងរបួសធ្ងន់
- ក្រុមហ៊ុនអង្គរផ្លាយវូត សង្ស័យកំពុងលួចដឹកឈេីធ្នង់ខុសច្បាប់ចូលទៅក្នុងក្រុមហ៊ុន សៀ ម៉ុន ដើម្បីបន្លំជាឈើស្របច្បាប់
- អាជ្ញាធរខណ្ឌច្បារអំពៅ ឲ្យផ្អាកសកម្មភាពហ៊ុមព័ទ្ធរបងដោយខុសច្បាប់ ដើម្បីយកច្រាំងទន្លេមេគង្គជាកម្មសិទ្ធិ នៅក្បែរកោះនរា
- លោក ស៊ុន ស៊ិន បានច្រានចោលទាំងស្រុងរាល់ការចោទប្រកាន់មកលេីរូបលោកក្នុង (ករណីឆបោក) តាមពាក្យបណ្តឹងរបស់លោក សូរ វិសាល នឹង ការចុះផ្សាយតាមបណ្តាញសារព័ត៌មាននានា!
- ប្រជាពលរដ្ឋក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល ជួបជុំគ្នាតវ៉ានឹងការទន្ទ្រានយកដីពីក្រុមឈ្មួញ
- ខ្សឹបដាក់ម៉េក្រូ៖ រឿងអាស្រូវ លោក ជូ កុល្លា ប្រធានមន្ទីរសាធារណការខេត្តកំពង់ធំ និងបក្ខពួកត្រូវបានលាតត្រដាងជាបន្តបន្ទាប់!
- ខ្សឹបដាក់ម៉េក្រូ៖ ប្រធានមន្ទីរសាធារណការ ខេត្តត្បូងឃ្មុំឃុបឃិតជាមួយស្ថានីយ ថ្លឹងរថយន្តថ្នល់ទទឹងពុករលួយយ៉ាងរលូន
- លោក ញឹក ប៊ុនលេខ មេគយច្រកបឹងត្រកួននៅតែល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយ!
- មន្ត្រីអភិរក្សបរិស្ថានខេត្តស្ទឹងត្រែងនឹងអាជ្ញាធរខេត្តរតនៈគិរីកំពុងបើកដៃឲ្យក្រុមឈ្មួញកាប់ឈើក្នុងតំបន់ព្រៃអភិរក្សនឹងព្រៃសហគមន៍ដឹកលក់ឲ្យក្រុមហ៊ុនឥណ្ឌា
- លោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៧ ស្រុកស្នួល មានការឃុបឃិតប្រពឹត្តអំពើពុករលួយជាប្រព័ន្ធ
- លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ទាល់ចោលលើបុគ្គល២រូបផ្សាយព័ត៌មានធ្វើឲ្យប៉ះពាល់កេរ្តិ៍ឈ្មោះនិងសេចក្តីថ្លៃថ្នូរ
- មេឈ្មួញដឹកជញ្ជូនឈើឈ្មោះចាន់ ម៉េងហាំង កំពុងសម្រុកដឹកឈើចេញពីតំបន់ព្រៃឡង់យ៉ាងគគ្រឹកគគ្រេង?
- មេឈ្មួញរកស៊ីដឹកជញ្ជូនឈើរាប់សឹបឆ្នាំនៅខេត្ដកំពង់ធំ ឈ្មោះ ជិន គឹមអូន (ហៅ ចែអូន) នៅតែបន្តការដឹកជញ្ជូនឈើដោយសេរី ដោយគ្មានការទប់ស្កាត់ពីអាជ្ញាធរខេត្តកំពង់ធំនិងខេត្តព្រះវិហារឡើយ។
- លោក ជ័យ ជនតារា មន្រ្តីគយគ្រប់គ្រងច្រកទ្វារដូងឲរថយន្តដឹកទំនិញចេញពីទឹកដីថៃ បង់លុយឲដោយមិនមានចេញវិក្កិយប័ត្រ…….!
- លោក កែវ វ៉ាន្នី ប្រធានសាខាគយខេត្តតាកែវ ប្រើអំណាចប្រព្រឹត្តអំពើពុករលួយដោយគ្មានញញើតច្បាប់ មិនគួរបើអង្គភាពប្រឆាំងអំពើពុករលួយមើលរំលងនោះទេ !
- មេគយសាខាគយខេត្តបាត់ដំបង លោក យូ ហេង កំពុងតែបង្កើនលឿនប្រព្រឹត្តអំពើពុករលួយដោយមិនញញើតច្បាប់ប្រឆាំងអំពើពុករលួយឡើយ!