0

លោកអ៊ុចសំអនអភិបាលខេត្តកំពង់ធំ គ្មានសមត្ថភាពបង្រ្កាបបទល្មើសព្រៃឈើ

លោក អ៊ុច សំអន ដែលបាន​ឡើងកាន់តំណែង​ជា​អភិបាល​ខេត្តកំពង់ធំ ជំនួស​លោក ឈុន ឈន់ គឺ​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​ឡង់ ពុំមាន​ការថយចុះ​ឡើយ​។ ផ្ទុយទៅវិញ​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុង​ខេត្តកំពង់ធំ ក៏ដូចជា​សកម្មភាព​ដឹកជញ្ជូន​ធ្វើ​អាជីវកម្ម​ខុសច្បាប់​ក្នុង​ខេត្តកំពង់ធំ នៅតែ​បន្ត​កើតមាន​យ៉ាង​ពេញបន្ទុក​ដូច​មុន​ដដែល ពុំមាន​អ្វី​ជាការ​កែទម្រង់​ឱ្យបាន​ប្រសើរ​នោះទេ​។ មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​មួយចំនួន​សង្ស័យថា ប្រហែល​លោក អភិបាលខេត្ត​ថ្មី ទទួលបាន​ផលប្រយោជន៍​ពីបទ​ល្មើស​កាប់បំផ្លាញ​ព្រៃឈើ និង​ដឹកឈើ​ធ្វើ​អាជីវ​កម្ម​ខុសច្បាប់​ទើប​បណ្តោយឱ្យ​បទល្មើស​កើតឡើង​ឥតឈប់ឈរ​។​

 ប្រជា​សហគមន៍​ការពារ​ព្រៃ​ឡង់​បានឱ្យដឹងថា​ព្រៃឈើ​ដែល​ស្ថិតនៅ​តំបន់​ជាប់​ព្រំប្រទល់​ខេត្តព្រះវិហារ ខេត្ត​កំពង់ធំ ខេត្តក្រចេះ និង​ខេត្តស្ទឹងត្រែង កំពុងតែ​ប្រឈម​នឹង​ការកាប់បំផ្លាញ​យ៉ាង​មហន្តរាយ​ ក្នុងនោះ​ក្រុមហ៊ុន​ស៊ី​អ​ស៊ី​ខេ របស់​វៀតណាម​ដែល​​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​តំបន់​ព្រៃ​ឡង់​បានធ្វើ​សកម្មភាព​កាប់​ព្រៃ​នៅក្រៅ​ដី​សម្បទាន​របស់ខ្លួន អារច្រៀក​ដឹកជញ្ជូន​ធ្វើ​អាជីវកម្ម​ខុសច្បាប់​យ៉ាង​គគ្រឹកគគ្រេង​ជា​រៀងរាល់ថ្ងៃ​។ ​មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​បានដឹង​យ៉ាងច្បាស់​ជុំវិញ​បទល្មើស​បំផ្លាញ​ព្រៃឈើ ប៉ុន្តែ​ដើម្បី​ផលប្រយោជន៍ ទើប​ពួកគេ​ធ្វើ​មិនដឹងមិនឮ​។​

អភិបាលខេត្ត​កំពង់ធំ​លោក អ៊ុត សំអន បាន​ទទួលស្គាល់ថា​លោក ក៏បាន​ទទួល​ព័ត៌មាន​ពី​ការកាប់បំផ្លាញ​ព្រៃឈើ នៅក្នុង​តំបន់​ព្រៃ​ឡង់​នោះដែរ ហើយ​ថា​អាជ្ញាធរខេត្ត​កំពុង​ចាត់វិធានការ​ទប់ស្កាត់ ករណីនេះ​។ តែកាលនិយាយរបស់លោកអភិបាលខេត្តគ្រាន់តែល្អ មើលប៉ុណ្ណោះគឺលោកមិនមានសមត្ថភាពបង្រ្កាបទេពីព្រោះជាងឆ្នាំងបាយរបស់គាត់។

ប្រសិនបើ​គ្មាន​ការបើក​ដៃ​ពី​មន្ត្រី​អាជ្ញាធរខេត្ត និង​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ទេនោះ​គឺ​ក្រុមហ៊ុន​ឯកជន និង​ក្រុម​ជន​ល្មើស​​មិន​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​បាន​ឡើ​យ​។​

ព្រៃ-ឈើ-សសស

អត្ថបទដោយៈ​ ឈ្លបការណ៏

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com