0

អភិបាលក្រុងព្រះសីហនុអសមត្ថភាព ក្នុងការបង្រ្កាបមេឈ្មួញ រកស៊ីគេចពន្ធរបស់លោក ហេង ឡុងអូន និងឌិន វ៉ាន់ឌី

លោក ហេង ឡុង​អូន និង​លោក ឌិន វ៉ាន់ឌី ដែលជា​មេ​ឈ្មួញ​រកស៊ី​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់ តាមផ្លូវ​សមុទ្រ​ចូលមក​លក់​ចែកចាយ​ពាសពេញ​ខេត្ត​ព្រះសីហនុ និង​បន្ត​នាំ​ចេញមក​លក់​ចែកចាយ​ដល់​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​មួយចំនួនទៀត គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​។

សេចក្តីរាយការណ៍​ព័ត៌មាន​ពី​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា​បច្ចុប្បន្ននេះ​មាន​រថយន្ត​ទាំង​តូច​ទាំង​ធំ បានធ្វើ​សកម្មភាព​ដឹកជញ្ជូន​ទំនិញ​គេចពន្ធ​និង​ទំនិញ​ខុសច្បាប់​ចេញពីផ្ទះ​របស់លោក ឌិន វ៉ានឌី ជា​មន្ត្រី​យោធា​ជើង​ទឹក​ដ៏​មាន​ឥទ្ធិពល​នៅ​ចំណុច​ទំនប់រលក មក​លក់​ចែក​ចាយ​​បោះ​ដុំ​តាម​ឃ្លាំង តាម​ហាង​លក់ទំនិញ  ដែលជា​ទីតាំង​ស្តុក​ដ៏​សំខាន់​របស់​ឈ្មួញកណ្តាល សម្រាប់​លក់​ចែកចាយ​បន្ត​នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ និង​មកដល់​ខេត្ត​កំពត ហើយ​និង​មកដល់​ខេត្តកំពង់ស្ពឺ និង​ហួស​មកដល់​រាជធានី​ភ្នំពេញ​។ ទំនិញគេចពន្ធ​ជាច្រើន​ដែល​ត្រូវបាន​នាំចូល​យកមក​ស្តុក​ទុក​នៅ​ចំណុច​ផ្ទះ​លោក ឌិន វ៉ាន់ឌី គឺមាន​ប្រភេទ​គ្រឿង​ភេសជ្ជៈ គ្រឿងទេស​និង​ទំនិញ​ដ៏​មានតម្លៃ​ជាច្រើន​ប្រភេទ​ទៀត ដែល​ត្រូវបាន​ដឹកជញ្ជូន​ដោយផ្ទាល់​ពី​ស្រុក​សៀម មក​ឡើង​នៅ​ចំណុច​ផែ​ផ្ទាល់ខ្លួន​នៅ​ខាងក្រោយ​ផ្ទះ​របស់លោក​ឌិន វ៉ាន់ឌី គេ​មិនដែល​ឃើញ​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ចុះទៅ​ត្រួតពិនិត្យ​ម្តងណា​ឡើយ​។​

​ទំនិញគេចពន្ធ​របស់លោក ឌិន វ៉ាន់ឌី ត្រូវបាន​ម៉ៅការ ឲ្យ​មេ​ឈ្មួញ​ដ៏​ធំ​ម្នាក់ទៀត​គឺ​លោក ហេង ឡុង​អូន ជា​អ្នកម៉ៅការ​ដឹកជញ្ជូន ចូល​តាម​ផែ​ផ្ទាល់ខ្លួន​របស់​ពួកគេ ដោយ​គ្មាន​ការត្រួតពិនិត្យ​អ្វី​ឡើយ​។ មានការ​បង្ហើប​ឲ្យ​ដឹងផង​ដែរ​ថា ទូក​ដឹកទំនិញ​ធំៗ​បាន​ចូល​ចត​នៅ​កណ្តាល​សមុទ្រ ប៉ុន្តែ​ទូក​តូចៗ​ត្រូវបាន​លោក ហេង ឡុង​អូន និង​លោក ឌិន វ៉ាន់ឌី យកទៅ​សាង​ទំនិញ​ឡើង​តាម​ផែ​ផ្ទាល់ខ្លួន​ដែល​ស្ថិតនៅ​ក្រោយ​ផ្ទះ​របស់គាត់​ទាំងយប់​ទាំង​ថ្ងៃ​គេ មិនដែល​ឃើញ​សមត្ថកិច្ច​ណាមួយ​យក​ចិត្ត​ទុក​ដាក់​ពី​បញ្ហា​នេះ​ទាល់តែសោះ ហើយ​ទំនិញ​ជាច្រើន​ត្រូវបាន​ដឹកជញ្ជូន​តាម​រថយន្ត​ចេញពីផ្ទះ​របស់លោក ឌិន វ៉ាន់ឌី ទៅ​លក់​ចែកចាយ​យ៉ាង​អនា​ធិបតេយ្យ​ ​ ។

​នៅ​ទូទាំង​ក្រុង​ព្រះសីហនុ នរណា​ក៏​ស្គាល់​ឥទ្ធិពល​អំណាច​របស់លោក ឌិន វ៉ាន់ឌី និង​លោក ហេង ឡុង​អូន ដែរ​គឺ​គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​ទេ ព្រោះ​ពួកគេ​មាន​លុយ​មាន​អំណាច ដោយសារ​អាជីព រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​តាមផ្លូវ​សមុទ្រ និង​មាន​ផែ​ផ្ទាល់ខ្លួន​នៅក្រោយ​ផ្ទះ មិនដែល​ខ្វល់ខ្វាយ​ពី​ការ​រឹត​បន្តឹង​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករ​លួ​យ​និង​ការព្រមាន​របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នោះទេ​។ ដូចជា​លោក ឌិន វ៉ាន់ឌី ជាដើម​នៅតែ​អាច​ប្រើ​ប្រាស់​ស្បែក​ជា​យោធា ក្នុង​ការរកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​យ៉ាង​គគ្រឹកគគ្រេង​ដោយ​គ្មាន​នរណា​ហ៊ាន​ប៉ះពាល់ ហើយ​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​ជាច្រើន បានត្រឹមតែ​រាប់​ក្បាល​ឡាន​ឬ​ក្បាលទូក​របស់លោក​ឌិន វ៉ាន់ឌី និង​លោក ហេង ឡុង​អូន ឲ្យ​បង់លុយ​តែប៉ុណ្ណោះ ហើយ​ទុក​ឱ្យ​​អ្វីៗ​ប្រព្រឹត្ត​ តាមអំពើចិត្តរបស់ឈ្មួញរកស៊ីខុសច្បាប់និងធ្វើឲ្យបាត់បង់ចំណូលថវិកាជាតិយ៉ាងច្រើន​ ប្រជាពលរដ្ឋសង្ស័យថាលោកអភិបាលក្រុងព្រះសីហនុប្រហែលត្រូវមេឈ្មួញទិញទឹកចិត្តបានហើយតាមមើលទៅទើបមិនហ៊ានបង្រ្កាប ទំនិញគេចពន្ធមេឈ្មួញទាំងពីរនាក់នេះ។

ab20_eb9c56f8ba97391bbb2be77feb46d7af

ចុះផ្សាយក្នុង៖ ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com